Connect with us

សេដ្ឋកិច្ច

ធនាគារ​ពិភព​លោក​​ព្យាករ​​ការ​​ធ្លាក់​​ចុះ​​សេដ្ឋកិច្ច​​​​​នៅ​អ៊ុយក្រែន​ និង​​រុស្ស៊ី​​ដ៏​​អាក្រក់

បានផុស

នៅ

ធនាគារ​ពិភព​លោក​បាន​ចាត់​វិធាន​ការ​លើ​ការខូច​ខាត​សេដ្ឋកិច្ច​ដោយ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​​ដោយ​បាន​ព្យាករ​ពី​ការ​ធ្លាក់​​ចុះ​ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP) រហូត​ដល់​ពីរ​ខ្ទង់​សម្រាប់​ប្រទេស​ទាំង​ពីរ។

ប្រទេស​អ៊ុយក្រែន​នឹង​រង​​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ​បំផុត​ដោយ​​សេដ្ឋកិច្ច​​នឹង​ធ្លាក់​ចុះ​ដល់​៤៥.១​%​នៅ​ឆ្នាំ​២០២២។ ធនាគារដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អង្គការ​សហ​ប្រជា​ជាតិ​​បាន​​និយាយ​ក្នុង​ការ​ព្យាករ​​ថ្មី​របស់​ខ្លួន​​កាល​ពី​ថ្ងៃ​អាទិត្យ។ ចំណែក​ប្រទេស​រុស្ស៊ី​​នឹង​រង​ផល​ប៉ះ​ពាល់​ខ្លាំង​មិន​ធ្លាប់​មាន​ផង​ដែរ​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក និង​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​ដែល​ធនាគារ​ពិភព​លោក​បាន​ព្យាករ​ថា នឹង​ធ្លាក់​ចុះ​ដល់​១១.២​%នៅ​ក្នុងផលិតផល​ក្នុង​ស្រុក​សរុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារ​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​​នឹង​បង្ខំ​ចិត្ត​ស្វែង​រក​ជំនួយ​ពី​ខាង​ក្រៅ​ដើម្បី​​ជៀស​វាងខក​ខាន​លើ​បំណុល​បច្ចុប្បន្ន​របស់​ពួក​គេ។ អ្នក​ផ្តល់​ប្រាក់​កម្ចី​បាន​និយាយ​ថា ទី​ផ្សារ​កំពុងលេច​ឡើង​​នៅ​អឺរ៉ុប និង​អាស៊ី​កណ្តាល​នឹង​​​ធ្លាក់​ចុះ​៤.១​%​​ក្នុង​ឆ្នាំ​នេះ ដែល​ប្រែ​ប្រួល​ពី​ការ​ព្យាករ​មុន៣%

«សង្គ្រាម​កំពុង​​​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​លើ​ជីវិត​មនុស្ស និង​​បំផ្លិច​បំផ្លាញ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ»។ ធនាគារ​ពិភព​លោក​បាន​និយាយ និង​បាន​ព្យាករ​ថា «ការ​បាត់​បង់​សេដ្ឋកិច្ច​​ដ៏​អាក្រក់​​នៅ​តំបន់​អឺរ៉ុប អាស៊ី​កណ្តាល និងទូទាំង​ពិភព​លោក»

ស្ថាប័ន​ដដែល​បាន​​បន្ត​ថា ដូច​ជា​ប្រទេស​ជិត​ខាង​ពីរ​របស់​អ៊ុយក្រែនគឺ​ កៀហ្ស៊ីស៊ីស្ថាន និង​តាហ្ស៊ីគីស្ថាន​នឹង​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ ខណៈ​​​ឥទ្ធិពល​សេដ្ឋកិច្ច​នៃ​វិបត្តិ​បាន​ហក់​ឡើង។

ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​តាម​ការ​ប៉ាន់ស្មាន​​ក្នុង​​តំបន់​​គឺ​ពីរ​ដង​ដូច​ការ​ធ្លាក់​ចុះ​​ផលិតផល​ក្នុង​ស្រុក​សរុប​​កាល​ពី​ឆ្នាំ​២០២០ ​នៅ​ពេល​​​ជំងឺ​កូវីដ-១៩​បាន​រាត​ត្បាត​។

ឥទ្ធិពល​​នៃ​ទណ្ឌកម្ម​លើ​រុស្ស៊ី​នឹង​ប៉ះ​ពាល់​សេដ្ឋកិច្ច​ទូទាំង​ពិភព​លោក ​ហើយ​នឹង​វាយ​ប្រហារប្រទេស​អតីត​សហភាព​សូវៀត​​យ៉ាង​ខ្លាំង។ នេះ​បើ​យោង​តាម​ការ​ព្យាករ​ដែល​ធ្វើ​បច្ចុប្បន្ន​ភាព​ថ្មី។

ធនាគារ​ពិភព​លោក​បាន​និយាយ​ថា ៖«ផលប៉ះពាល់នៃសង្រ្គាមកំពុងធ្លាក់ចុះតាមរយៈទំនាក់ទំនងពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងការធ្វើចំណាកស្រុកខ្លាំងក្នុងតំបន់ ដែលបណ្តាលឱ្យមានការខូចខាតសេដ្ឋកិច្ចយ៉ាងច្រើនដល់ប្រទេសជិតខាង»

WB បាន​ផ្តល់​សេណារីយ៉ូ​ធ្លាក់​ចុះ​​​​ពី​​ជម្លោះ​អូស​បន្លាយ​កាន់​តែ​យូរ ទណ្ឌកម្ម​កាន់​តែ​ច្រើន តម្លៃ​ទំនិញ​នឹង​កាន់​តែ​កើន​ឡើង​ថែម​ទៀត។ ក្នុង​ករណី​នេះ GDP របស់​រុស្ស៊ី​អាច​ធ្លាក់​ចុះ​តាម​ការ​ប៉ាន់​ស្មាន​ដល់​២០​%​ ខណៈ​អ៊ុយក្រែន​អាច​ដល់​៧៥​%៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ ​RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម