សេដ្ឋកិច្ច
ពន្ធដារប្រមូលចំណូលបានជាង ១,៥ពាន់លានដុល្លារ រយៈពេល៤ខែឆ្នាំនេះ
ក្នុងរយៈពេល៤ខែដំបូង ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន៦,០៨ទ្រីលានរៀល ឬប្រមាណ១,៥ពាន់លានដុល្លារអាមេរិក ស្មើនឹង៥៣,២៧ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ អាករក្នុងរយៈពេលដូចគ្នាឆ្នាំ២០២១ មានកំណើនចំនួន ៣៤០,៤៩លានដុល្លារអាមេរិក ។ នេះបើរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ថដារ នៅថ្ងៃទី២៣ ឧសភា២០២២។

របាយការណ៍បានបង្ហាញថា ការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ បានកើនឡើងរហូតដល់ ២៩,៣៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
បើតាមរបាយការណ៍ក៏បានបង្ហាញពីចំណូលក្នុងខែ មេសា ២០២២ ឃើញថា បានរក្សាកំណើនគួរឱ្យកត់សម្គាល់ ធៀបនឹងខែមេសាឆ្នាំមុន ក្នុងរង្វង់៨០ទៅ៩០ភាគរយ ក្នុងនោះពន្ធលើប្រាក់ចំណូលមានប្រមាណ៨១,៩៨ភាគរយ អាករលើតម្លៃបន្ថែមមាន ៨៤,៤៤ភាគរយ ពន្ធលើប្រាក់បៀវត្សរ៍មាន៨៨,៥៥ភាគរយ និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ បានកើនឡើង៧៧,៣៣ភាគរយ ខណៈដែលកំណើនខ្ពស់សម្រាប់ចំណូលអាករពិសេស កើន១១,៥៨ភាគរយ ។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា តាមរយៈកំណែទម្រង់ពន្ធដារ អគ្គនាយកដ្ឋានពន្ធដារមានប្រព័ន្ធគ្រប់គ្រង ការចុះបញ្ជីច្បាស់លាស់ ដែលជាមូលដ្ឋាននៃការគ្រប់គ្រង ប្រមូលចំណូលពន្ធគ្រប់ជ្រុងជ្រោយ និងពង្រីកការផ្ដល់សេវាជូនអ្នកជាប់ពន្ធ។

បើតាមប្រធានពន្ធដាររូបនេះ បានសង្កត់ធ្ងន់ថា ចំណូលពីប្រភពសំខាន់ៗទាំងនេះ បានរក្សាកំណើនឡើងគួរឱ្យកត់សម្គាល់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបន្តថា លទ្ធផលនៃកំណើនចំណូលនេះ គឺជាបច្ច័យនៃសកម្មភាពសេដ្ឋកិច្ច បន្ទាប់ពីការបើកប្រទេសឡើងវិញ ចាប់តាំងពីខែវិច្ឆិកា២០២១ ហើយលទ្ធផលនេះក៏ពិតជាបានឆ្លុះបញ្ចាំងអំពីជោគជ័យ និងកិច្ចខិតខំប្រឹងប្រែង នៃការអនុវត្តនូវកំណែទម្រង់ស្ថាប័ននិងទំនើបកម្មពន្ធដារ ព្រមទាំងការអនុវត្តក្នុងស្មារតី និងបុរេសកម្មរាល់វិធានការពន្ធដារនានា៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


