សេដ្ឋកិច្ច
ពន្ធដារប្រកាសពន្យារពេលពីរថ្ងៃទៀតសម្រាប់អ្នកបង់ប្រាក់ពន្ធប្រចាំខែមេសា
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដល់អ្នកជាប់ពន្ធទាំងអស់ អំពីការពន្យារពេលដាក់លិខិតប្រកាស និងបង់ពន្ធប្រចាំខែមេសា ឆ្នាំ២០២២។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងដូច្នេះថា« ដោយសង្កេតឃើញនៅមានសហគ្រាសជាច្រើននៅបន្តបង់ប្រាក់ពន្ធ និងប្រកាសពន្ធតាមអនឡាញ ដូចនេះ ដើម្បីជាការជួយសម្រួលដល់ការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលវេលា អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលកាលបរិច្ឆេទកំណត់ឱ្យដាក់លិខិតប្រកាស និងបង់ពន្ធប្រចាំខែ មេសា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២២។
អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមថា ការពន្យារកាលបរិច្ឆេទ កំណត់ឱ្យដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែមេសានេះ នឹងជួយសម្រួល និងផ្តល់លទ្ធភាពគ្រប់គ្រាន់ ដល់អ្នកជាប់ពន្ធទាំងអស់ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


