សេដ្ឋកិច្ច
ម្ចាស់ចម្ការទុរេនក្នុងស្រុកសំឡូត មួយរដូវទទួលចំណូលបានជាង ១០០ លានរៀល
ម្ចាស់ចម្ការទុរេនក្នុងស្រុកសំឡូតមួយកន្លែងបានប្រាប់ថា ទិន្នផលផ្លែទុរេនរបស់លោក ក្នុងមួយរដូវកាលទទួលបានចំណូលជាង ១០០ លានរៀល ខណ:រដូវកាលនេះកំពុងប្រមូលផលជាបណ្តើរៗហើយទិន្នផលក៏បានល្អជាងឆ្នាំកន្លងទៅ ស្របតាមទីផ្សារនៅតែល្អប្រសើរដដែល។
តាមរយ:ការប្រឹងប្រែងតស៊ូដោយផ្តើមចេញពីផ្ទៃដី ០១ហិកតារហូតមកដល់បច្ចុប្បន្ននេះមានចំនួន ០៧ហិកតា ស្មើជិត ២០០០ដើម ក្នុងនោះដើមទុរេនចំនួនជិត ២០០០ដើមកំពុងប្រមូលផល ដើម្បីតម្រូវការលើទីផ្សារក្នុងស្រុក។

ម្ចាស់ចម្ការយីហោ “ប៉ាម៉ាក់ខ្ញុំ” គឺ លោក ថាក់ លីលីន រស់នៅភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានឲ្យដឹងថា កត្តាដែលជំរុញឲ្យលោកធ្វើការពង្រីកផ្ទៃដីដាំដុះដំណាំទុរេននេះ ដោយសារតែតំបន់មួយចំនួនក្នុងស្រុកសំឡូតដីមានជីវជាតិល្អ អំណោយផលលើការដាំដុះដំណាំទុរេន ខណៈតម្លៃល្អអាចបង្កើនជីវភាពបានធូរធារ ទើបលោកតស៊ូរហូតដល់បានជោគជ័យដល់សព្វថ្ងៃនេះ។
ម្ចាស់ចំការទុរេនរូបនេះបានបង្ហើបពីតម្លៃទុរេននៅចំការរបស់លោក បច្ចុប្បន្នផ្លែទុរេនចាស់ជិតទុំលក់បានតម្លៃ ២០០០០ រៀលក្នុងមួយគីឡូក្រាម រីឯទុរេនទុំលក់បានតម្លៃ ២២០០០រៀល ខណ:កាលពីដើមរដូវលក់បានក្នុងតម្លៃ ២៥០០០រៀលក្នុងមួយគីឡូក្រាម។
លោកថា ក្រៅពីមានភ្ញៀវដែលមកទស្សនាកម្សាន្ត និងបានទិញសម្រាប់គ្រួសារ ក៏មានអាជីវករក្នុងខេត្តមកទិញដល់ចម្ការផ្ទាល់ផងដែរ និងមានរៀបចំទទួលកុម្ម៉ង់ទូទាំង ២៥ ខេត្ត ក្រុងមានដូចជា ក្រុងភ្នំពេញ បន្ទាយមានជ័យ និងខេត្តសៀមរាបជាដើម។



លោក ថាក់ លីលីន បញ្ជាក់ដែរថា កាលពីកន្លងទៅក៏ដូចជាបច្ចុប្បន្ន មានឈ្មួញមួយចំនួនដែលបាននាំផ្លែទុរេនពី ប្រទេសជិតខាង ហើយមកបន្លំជាផ្លែទុរេនស្រុកសំឡូត ទាំងផ្លែទុរេនសំឡូតទើបតែក្តិបមិនទាន់ធំល្អផងនោះ។ លោកថា ពាក់ព័ន្ធករណីខាងលើនេះ មន្ត្រីនៃមន្ទីរកសិករកម្មរុក្ខាប្រមាញ់ខេត្តបាត់ដំបង បានសហការយ៉ាងល្អជាមួយកសិករគ្រោងធ្វើ QR code បិតលើទងផ្លែទុរេន ដើម្បីបញ្ជាក់ដល់អតិថិជនឲ្យបានដឹងពីផលិតផលទុរេនសំឡូតពិតប្រាកដ ឬមិនមែន។ ខណ:ផ្លែទុរេន សំឡូតចាប់ផ្តើមទុំនៅអំឡុងដើមខែ មិថុនា ដល់ចុងខែសីហា ជារៀងរាល់ឆ្នាំ ក្រៅពីនេះគឺបញ្ជាក់ថា ជាផ្លែទុរេននាំចូលពីក្រៅប្រទេស ហើយខុសទាំងគុណភាព ទាំងពណ៌សាច់ក្នុង ទាំងរសជាតិ ដោយសារកត្តាប្រើប្រាស់ដោយបង្ខំសារធាតុគីមី ដែលនាំឲ្យមនុស្សងាយទទួលផលប៉ះពាល់ដល់សុខភាព។

ពាក់ព័ន្ធដំណាំទុរេននៅស្រុកសំឡូតនៅមិនទាន់ដឹងថា តើស្រុកមួយនេះរហូតដល់បច្ចុប្បន្នមានផ្ទៃដីសរុបដែលប្រជា កសិករធ្វើការដាំដុះដំណាំទុរេន មានប៉ុន្មានហិកតានោះទេ ខណះកម្ពុជាថ្មីសួរទៅលោក ហេង សិទ្ធ ជាមន្ត្រីផែនការនៃមន្ទីរ កសិកម្មខេត្តពុំមានការឆ្លើយតបរហូតដល់ម៉ោងនេះ។
បើទោះបីយ៉ាងណា បើយោងតាមតួលេខប្រចាំឆ្នាំ២០២១ ខេត្តបាត់ដំបងមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៣០២ ហិកតាហើយផ្ទៃដីទទួលផលបានចំនួន ២២៤ហិកតា ខណះតួលេខក្នុងឆ្នាំ២០២២នេះមន្ត្រីជំនាញមិនទាន់បង្ហាញនៅឡើយ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្តេចតេជោ បញ្ជាឱ្យមន្រ្តីកសិកម្មយកសត្វក្ងោកទៅជូនគ្រួសារចិញ្ចឹមសត្វនេះវិញជាបន្ទាន់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Bella ត្រូវមហាជនថានាងពូកែយកមុខ សូម្បីតែពេលថតរូបកៀក Mew
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?