Connect with us

សេដ្ឋកិច្ច

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញបើក​សម្ពោធជាផ្លូវការ​រោងចក្រដំឡើង​រថយន្ត Ford ព្រឹកនេះ

បានផុស

នៅ

រោងចក្របង្គុំ និងដំឡើងរថយន្ត Ford ប្រភេទ Ford Renger និង Ford Everest របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. តម្លៃប្រមាណ២១ លានដុល្លារ នឹងសម្ពោធដាក់ឱ្យដំណើរ​ការជាផ្លូវការនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោកឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា រោងចក្របង្គុំ និងតម្លើងរថយន្ត Ford ខាងលើនេះ សាងសង់ឡើង នៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្ត ពោធិ៍សាត់ (សេដ្ឋកិច្ចពិសេសស្រុកក្រគរ) នៅលើផ្ទៃដី ៤ហិកតា។ រោងចក្រ​ដំឡើងរថយន្ត Ford នេះ សាងសង់​លើ​ផ្ទៃដី​៤​ ហិកតា ។ រោងចក្រ​នេះ​ អាច​ស្រូប​ទាញ​កម្លាំង​ពលកម្ម​បាន​ប្រមាណ៥០០​នាក់។

បើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន រោងចក្រនេះ នឹងអាចដំឡើង រថយន្តហ្វតបានជាង ៤០០០ គ្រឿងនៅឆ្នាំនេះ បន្ទាប់ពីដាក់ឲ្យដំណើរការ ហើយតម្លៃរថយន្ត Ford ដែលដំឡើងនៅកម្ពុជា​អាចនឹងមាន​ភាពល្អប្រសើរជាងរថយន្តនាំចូល ប្រសិនបើមានការជួយសម្រប សម្រួល និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម