សេដ្ឋកិច្ច
កសិដ្ឋានចិញ្ចឹមឃ្មុំធម្មជាតិអាចពង្រីកខ្លួនផលិតទឹកឃ្មុំលក់ចេញខ្ទង់ពាន់លីត្រក្នុង១ខែ
ការផលិតទឹកឃ្មុំនៅក្នុងស្រុកមិនមែនចេះតែចិញ្ចឹមទើបអាចទទួលបានជោគជ័យនោះទេ ទាមទារឲ្យមានបទពិសោធន៍ មើលទៅបញ្ហាអាកាសធាតុ និងប្រភេទនៃដើមឈើ។ នេះជាការលើកឡើងរបស់លោកស្រី ច្រក លីដា អ្នកទីផ្សារលក់ទឹកឃ្មុំនៅកសិដ្ឋានចិញ្ចឹមឃ្មុំធម្មជាតិ ឃ្មុំភ្នំខៀវប៉ៃលិន។

លោកស្រី ច្រក លីដា អ្នកទីផ្សារនៅក្នុងកសិដ្ឋានចញ្ចឹមឃ្មុំធម្មជាតិ ឃ្មុំភ្នំខៀវប៉ៃលិន ស្ថិតនៅភូមិសួនអំពៅកើត ស្រុកប៉ៃលិន ខេត្តប៉ៃលិន ប្រាប់កម្ពុជាថ្មីថា ចំពោះការចិញ្ចឹមឃ្មុំតាមបែបធម្មជាតិនៅក្នុងស្រុក គឺសំខាន់ណាស់ទាមទារឲ្យមានបទពិសោធន៍ខ្ពស់ ព្រោះបញ្ហាដែលជួបអាចមានការលំបាកខ្លាំង ដែលអ្នកស្រីណែនាំដល់អ្នកដែលចង់រៀនចិញ្ចឹមត្រូវមើលទៅលើកត្តាអាកាសធាតុ ប្រភេទដើមឈើដែលអំណោយផលល្អ និងវិធីសាស្រ្តនានាកុំឲ្យឃ្មុំពុលថ្នាំ។

លោកស្រីបន្តថា ឃ្មុំត្រូវបាននាំចូលមកពីប៉ែកអ៊ឺរ៉ុប និងរៀតណាម ដែលដំបូងឡើយនៅឆ្នាំ ២០១៧ កសិដ្ឋានរបស់អ្នកស្រីមានត្រឹមតែ ១០ ធុង ខណៈរយៈពេល ៥ ឆ្នាំ កសិដ្ឋានអ្នកស្រីបានពង្រីកខ្លួនរហូតដល់ទៅជាង ៧០០ ធុង ដែលអាច ផលិតទឹកឃ្មុំរាប់រយលីត្រក្នុង១ថ្ងៃ។
លោកស្រីថា រយៈពេលទទួលបានទិន្នផលត្រូវចំណាយពេល២០ ថ្ងៃ ហើយតម្លៃលក់ចេញ ១ លីត្រ ២០ដុល្លារ ខណៈដែល១ ខែ កសិដ្ឋានរបស់អ្នកស្រី អាចលក់ចេញបានប្រមាណ ២ តោន៕






អត្ថបទ៖ ឌឿន ចាន់ថារី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


