សេដ្ឋកិច្ច
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កំពុងហុចផលដល់វិស័យកសិកម្មកម្ពុជា
ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន គិតចាប់ពីឆ្នាំ ២០១៩ រហូតដល់ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២នេះ សម្រេចបានទំហំជាង ២,៤ លានតោន ដែលក្នុងនោះមានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកាកាវ និងផលិតផលកសិកម្មចំនួន ២៤ មុខផ្សេងទៀត ដែលមានតម្លៃសរុប ១.៩៤២ លានដុល្លារអាមេរិក។

កំណើននៃការនាំចេញផ្លែឈើទៅកាន់ទីផ្សារប្រទេសចិននេះ បានបង្ហាញពីលទ្ធផលនៃប្រសិទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន។ មន្រ្តីកម្ពុជា បានមើលឃើញពីការកើនឡើងនៃការនាំចេញផ្លែឈើនេះ ជាផ្នែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរបស់កសិករ និងជួយកំណើនសេដ្ឋកិច្ចជាតិ។
ថ្នាក់ដឹកនាំក្រសួងកសិកម្ម បានលើកឡើងថា ក្នុងអំឡុងនៃការរាតត្បាតពីជំងឺកូវីដ-១៩ ផ្លែឈើស្រស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន។ ជាក់ស្តែងក្នុងអំឡុងខែមេសា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយចិន បានអនុញ្ញាតឱ្យកម្ពុជា នាំចូលផ្លែស្វាយពីចម្ការចំនួន ៣៧ និងកន្លែងវេចខ្ចប់ចំនួន ៥។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការកសិកម្មរវាងកម្ពុជា និងចិន បានបង្ហាញពីការរីកចម្រើន ដោយប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការនាំចូលអង្ករពីកម្ពុជា។ ក្នុងនោះ ក្រៅពីអង្ករ ក៏មានផ្លែឈើស្រស់ ដូចជាស្វាយ និងមៀនជាដើម។
ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការវាយតម្លៃលើតម្រូវការភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនស្រស់ ទៅកាន់ទីផ្សារប្រទេសចិន បានឈានដល់ដំណាក់កាលចុងក្រោយ ដែលការចរចានេះ ក៏កំពុងបន្តសម្រាប់ការនាំចេញផលិតផលកសិកម្មមួយចំនួនបន្ថែមទៀត ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនផងដែរ។
គិតត្រឹម៦ខែ ឆ្នាំ ២០២២ កម្ពុជា នាំទំនិញទៅទីផ្សារប្រទេសចិន មានតម្លៃជាង ៦១១លានដុល្លារ ដោយក្នុងនោះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានជិត ៦ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន