សេដ្ឋកិច្ច
ថៃ នាំចេញផ្លែឈើទៅ ចិន រហូតដល់ជាង ១.១៦ លានតោន
លោក ថាណាកន អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណចំពោះក្រុមការងារពាក់ព័ន្ធក្នុងវិស័យនាំចេញដែលបានធ្វើឲ្យមានការរីកចម្រើនជាវិជ្ជមាន និងអភិវឌ្ឍន៍សមត្ថភាពក្នុងការនាំចេញផលិតផលថៃប្រកបដោយប្រសិទ្ធភាព ក្រោយទទួលបានលទ្ធផលជាក់ស្តែងលើការនាំចេញផ្លែឈើថៃទៅកាន់ប្រទេសចិនរហូតដល់ជាង ១.១៦លានតោន ។

បើផ្អែកតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម តួលេខក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ (ខែមករា ដល់ខែមិថុនា ឆ្នាំ២០២២) ការនាំចេញរបស់ថៃមានតម្លៃសរុប ១៤៩,១៨៤.៨ លានដុល្លារអាមេរិក កើនឡើង ១២.៧ ភាគរយស្មើនឹង ៣ ដងសម្រាប់ទិសដៅនាំចេញពេញមួយឆ្នាំដែលបានគ្រោងទុក ៤ ទៅ ៥ ភាគរយ ដោយការនាំចេញកសិផលកសិកម្ម-ឧស្សាហកម្ម គឺជាកត្តារួមចំណែកយ៉ាងសំខាន់ដល់កំណើននៃការនាំចេញក្នុងខែមិថុនា ដែលមានតម្លៃ ២៦,៥៥៣.១ លានដុល្លារអាមេរិក កើនឡើង ១១.៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

សម្រាប់ការនាំចេញផ្លែឈើរបស់ថៃ ជាពិសេសការនាំចេញទៅកាន់ប្រទេសចិន នាយកដ្ឋានកសិកម្មបានបង្ហាញពីការនាំចេញជាង ១ លានតោនចំពោះផ្លែឈើស្រស់របស់ថៃដែលនាំចេញទៅកាន់ប្រទេសចិនក្នុងឆមាសទីមួយនៃឆ្នាំនេះ ពោលគឺស្មើនឹង ១.១៦ លានតោន គិតជាទឹកប្រាក់ជាង ៩២ ពាន់លានបាត ដែលក្នុងនោះទុរេនថៃបាននាំចេញជាង ៦៧ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៧២ ពាន់លានបាត ។

ដោយសារការមានទំនុកចិត្តលើគុណភាព រសជាតិ និងតម្លៃកសិផលថៃដល់អ្នកប្រើប្រាស់ចិន វាក៏កំពុងជួយសម្រួលដល់សហគ្រិនដែលនាំចេញផ្លែឈើស្រស់របស់ថៃទៅប្រទេសចិនបានកាន់តែប្រសើរ ហើយបច្ចុប្បន្នការនាំចេញផ្លែឈើថៃទៅកាន់ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ១ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Naewna
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


