Connect with us

សេដ្ឋកិច្ច

អ្នកជំនាញ៖ វិស័យអចលនទ្រព្យត្រូវការពេល ២ឆ្នាំទៀត ទើបអាចមានសម្ទុះឡើងវិញ

បានផុស

នៅ

ទីផ្សារអចលនទ្រព្យនៅកម្ពុជា មានស្ថានភាពមិនសូវល្អប្រសើរនោះទេ បើទោះបីជាចរន្តនៃការទិញលក់ជាធម្មតា តែតម្រូវការមិនច្រើនឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ផ្នែកដីធ្លីដែលមានសក្កានុពលខ្ពស់ ហើយមានតម្លៃដាក់លក់ក្រោមទីផ្សារ គឺនៅមានប្រតិបត្តិការទិញ​លក់ជាធម្មតា។ ប៉ុន្តែតម្លៃអចលនទ្រព្យទូទៅ មិនមានការកើនឡើងតម្លៃគួរកត់សម្គាល់ឡើយ មានន័យថា ទីផ្សារនៅទ្រឹង។ នេះជាការបញ្ជាក់របស់ លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល រាជធានីភ្នំពេញ។

ដូចគ្នានេះដែរ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នវិស័យអចលនទ្រព្យកម្ពុជា ហាក់នៅទ្រឹង ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច ធ្វើឱ្យការទិញ​លក់មានចំនួនតិច ។ លោកថា ចរន្តនៃការលូតលាស់វិស័យនេះ មិនទាន់មានសញ្ញាល្អនៅឡើយ ប៉ុន្តែចរន្ត​នៃការទិញលក់នៅបន្តជាហូរហែ ដោយសារមានតម្រូវការក្នុងស្រុក និងលក្ខខណ្ឌនៃការទូទាត់ល្អ តែឱ្យមាន​ការពុះកញ្ជ្រោលដូចមុន មិនទាន់នៅឡើយទេ។ វិបត្តិកូវីដ-១៩ រាតត្បាតខ្លាំងកាលពីរពីឆ្នាំមុន នៅបន្តជះឥទ្ធិពល​ដល់ពេលនេះ។

​​លោក ច្រឹក សុខនីម ប៉ាន់ស្មានថា វិស័យអចលនទ្រព្យអាចមានសម្ទុះឡើងវិញ ត្រូវការប្រើពេល ១ឆ្នាំ ឬ២ឆ្នាំទៅមុខ ពោលគឺអាចចាប់ពីពាក់កណ្តាលឆ្នាំ ២០២៣ ឬដើមឆ្នាំ ២០២៤។ ចំពោះវិនិយោគិនបរទេស គឺពុំទាន់ឃើញមានចូល​មកវិនិយោគលើវិស័យនេះនៅឡើយ ដោយបច្ចុប្បន្នគឺមានតែអ្នកវិនិយោគិនធំៗក្នុងស្រុកប៉ុណ្ណោះ។

ជាមួយគ្នានេះ លោក ឡោ វិចិត្រ មើលឃើញថា ទីផ្សារទិញលក់នៅតាមខេត្តក្រុងនីមួយៗមិនដូចគ្នាទេ។ ខេត្តណាដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន តំបន់នោះ មានការដាក់លក់ដីធ្លីក្រោមទីផ្សារ​ប្រតិបត្តិការជាធម្មតា។

លោក បានបន្តថា បច្ចុប្បន្នផ្នែកលក់រាយនៃវិស័យនេះ មានដំណើរការល្អជាងគេ។ ផ្នែកលក់រាយ គឺផ្តោតសំខាន់ទៅលើ​បងប្អូនមួយចំនួនដែលមានផ្ទះជួល( Shop house) នៅក្នុងបុរី ឬផ្នែក Commercial វិនិយោគ ដើម្បីធ្វើពាណិជ្ជកម្ម ដែលផ្នែកនេះ មានភាពប្រសើរជាងផ្នែកខុនដូ និងវីឡា ក្រោយពីរដ្ឋាភិបាលបានបើកចំហរសេដ្ឋកិច្ចឡើងវិញ និងបន្ធូរបន្ថយលក្ខខណ្ឌចត្តាឡីស័កជាដើម។

ចំណែកតំបន់នៅជាយក្រុងដែលជាទីចាប់អារម្មណ៍របស់អ្នកវិនិយោគ គឺក្បែរព្រលានយន្តហោះថ្មី ខាងត្បូងរាជ​ធានីភ្នំពេញ ដែលជាព្រលានយន្តហោះធំជាងគេទី៩ គ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ ២០២៤។

ទោះយ៉ាងណា គេត្រូវការរយៈពេលប្រហែល ២ឆ្នាំទៀត ដើម្បីធ្វើឱ្យវិស័យនេះរីកចម្រើនឡើងវិញ។ ប៉ុន្តែអាច​ក៏លឿនជាងនេះ ឬយូរជាងនេះ ដោយផ្អែកលើកត្តាមួយចំនួន រួមមាន៖ ប្រសិនបើជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន មានដំណោះស្រាយឆាប់ តម្លៃថ្លៃដើម ដូចជា ប្រេង និងសំណង់ធ្លាក់ចុះវិញ នោះវិស័យអចលនទ្រព្យនឹង​មានសម្ទុះ​ឡើងវិញ ដោយសារអ្នកអភិវឌ្ឍមើលឃើញពីដំណោះស្រាយសន្តិភាពតាមរយៈការចរចារវាងប្រទេសទាំងពីរ។ នេះជាការគូសបញ្ជាក់តាមបច្ចេកទេសរបស់លោក ឡោ វិចិត្រ។

លោកមានសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យ នឹងមានសម្ទុះខ្លាំងមុនរយៈពេលពីរឆ្នាំខាងមុខ ប្រសិនបើ ទុនវិនិយោគដោយផ្ទាល់ពីបរទេស Foreign direct investment(FDI) នៅតែបន្តហូរចូលកម្ពុជា ដែលអាចបង្កើតការងារដល់ពលរដ្ឋ និងការបង់ពន្ធចូលរដ្ឋ ហើយចំណូលទាំងនេះ រដ្ឋអាចយកទៅ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្តទៀត។

«កត្តាមួយទៀត ដែលជំរុញឱ្យវិស័យអចលនទ្រព្យកើនឡើងមុនរយៈពេលពីរឆ្នាំខាងមុខ គឺការទាញយកមក​វិញនូវអតីតពលករចំណាកស្រុកពីថៃ ម៉ាឡេស៊ី ឬកូរ៉េ ឱ្យត្រឡប់មកកម្ពុជាវិញ នៅពេលដែលយើងមានក្រុម​ហ៊ុនអន្តរជាតិធំៗមកដំឡើងរោងចក្រ ជាមជ្ឈមណ្ឌលគ្រឿងបង្គំអេឡិចត្រនិច ឬរោងចក្រផលិតឡាន ដែលធ្វើឱ្យពលរដ្ឋ​កម្ពុជា មិនចាំបាច់ចំណាកស្រុក ទៅក្រៅប្រទេសដើម្បីរកការងារធ្វើទេ។ នៅពេលមានការងារ​ក្នុងស្រុកច្រើន ពលរដ្ឋលែងចំណាកស្រុក កំណើនប្រជាជនកើនឡើង ធ្វើឱ្យតម្រូវផ្នែកលំនៅឋាន ទីតាំងសម្រាប់ជួល ដែលកត្តាទំាងនេះហើយធ្វើឱ្យវិស័យអចលនទ្រព្យមានសម្ទុះផងដែរ»។  នេះជាការបន្ថែមរបស់ប្រធាន​សមាគមអចលនទ្រព្យសកល រាជធានីភ្នំពេញ។

ផ្ទុយទៅវិញបើវិបត្តិនៅរុស្ស៊ី និងអ៊ុយក្រែន នៅបន្តអូសបន្លាយ លោក ឡោ វិចិត្រ មើលឃើញថា វិស័យ​អចលនទ្រព្យអាចប្រើពេលលើសពីរពីឆ្នាំ ដើម្បីមានសម្ទុះឡើងវិញ។ ជាមួយគ្នានេះ ក៏មានការកើនឡើង​អតិផរណាផងដែរ។ កាលណាកើនអតិផរណាខ្ពស់ ធ្វើឱ្យអំណាចនៃការទិញរបស់ពលរដ្ឋ ឬអ្នកវិនិយោគ​ពីក្រៅប្រទេសមានការថយចុះ ដោយសារវត្ថុធាតុដើម ប្រេង និងការផ្គត់ផ្គង់មានកម្រិត ដែលទាញឱ្យអតិផរ​ណាកើនឡើងខ្ពស់។

ប្រសិនបើការផ្គត់ផ្គង់ទៅលើលំនៅឋាន ឬឃ្លាំង លើសតម្រូវការ ក៏ធ្វើឱ្យតម្លៃជួលមានការធ្លាក់ចុះ ព្រោះបច្ចុប្បន្នកម្ពុជា អនុវត្តទៅលើពាណិជ្ជកម្មសេរី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៦ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម