Connect with us

សេដ្ឋកិច្ច

​គម្រោងសាងសង់ព្រលាន​យន្តហោះខេត្តមណ្ឌលគិរីជាប់គាំង​បន្ទាប់ពីក្រុមហ៊ុនវិនិយោគ​សុំដកខ្លួន

បានផុស

នៅ

​គម្រោងអភិវឌ្ឍព្រលានយន្តហោះទំហំផ្ទៃដី ៣០០ ហិកតា ក្រោមទុនវិនិយោគ ៨០ លានដុល្លារ នៅខេត្តមណ្ឌលគិរីស្ថិតក្នុងភាពជាប់គាំង ​បន្ទាប់ពីក្រុមហ៊ុន​វិនិ​យោគ​​សុំដកខ្លួនដោយសារជួបវិបត្តិជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ិន ចាន់សិរីវុត្ថា​ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអា​កាសចរ​ស៊ីវិល បានបញ្ជាក់ថា ​រាជរដ្ឋាភិបាល​កំពុងបន្តរកដៃគូវិនិយោគផ្សេងទៀតដើម្បីបន្តដំណើរការសាងសង់ ខណៈ​មានក្រុមហ៊ុនមួយចំនួនបានមកធ្វើការចរចារួចហើយ​ តែមិនទាន់ផ្លូវការ។

ខេត្តមណ្ឌលគិរី​មានគោលការណ៍អភិវឌ្ឍន៍អាកាសយានដ្ឋាន​ទៅជាអាកាសយានដ្ឋានតំបន់​ និងមាន​ការហោះហើរ​ជាអន្តរជាតិ​។

រដ្ឋាភិបាល​បានបញ្ចប់ការសិក្សារួចហើយ និងបានជ្រើសរើសអ្នក​ដែលទទួលសិទ្ធិ​ក្នុងការសាង​សង់​នេះរួចហើយដែរ។ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ ធ្វើឱ្យមានផលប៉ះពាល់​ទៅ​ដល់ក្រុមហ៊ុន​ដែលបាន​ទទួលសិទ្ធិ​វិនិយោគ​មានការខាតបង់ទើបក្រុមហ៊ុននោះសុំដកខ្លួន។

កាលពី​ថ្ងៃទី​ ៣១ ខែធ្នូ រដ្ឋាភិបាល​បាន​សម្រេច​​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Power China International Group Ltd (PIG) ​ធ្វើការ​សិក្សា និង​អភិវឌ្ឍ​សំណើ​សាងសង់​ព្រលានយន្តហោះ​មួយ​នេះ​ក្រោមទុនវិនិយោគ ៨០ លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម