ព័ត៌មានជាតិ
មួយថ្ងៃផលិតបាន ៧៥០០ ប៉ារ៉ែល កម្ពុជានឹងលក់ផលប្រេងទាំងអស់ ទៅទីផ្សារអន្តរជាតិ
ក្រោយការប្រកាសទទួលបានដំណក់ប្រេងជាលើកដំបូង កម្ពុជានឹងលក់ផលប្រេងទាំងអស់ទៅទីផ្សារអន្តរជាតិ។
ឯកឧត្តមជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីនៅរសៀលនេះថា បច្ចុប្បន្នកម្ពុជាអត់មានរោងចក្រចម្រាញ់ប្រេងនៅឡើយទេ ដូច្នេះប្រេងដែលបូមបានជាប្រេងឆៅ នឹងនាំចេញទៅលក់នៅទីផ្សារបរទេស។
ឯកឧត្តមបន្តថា លទ្ធភាពការបូមបាននៅដំណាក់កាលដំបូងបានប្រហែល ៧៥០០ បារ៉ែលក្នុងមួយថ្ងៃ ហើយរយៈពេល ០៩ ឆ្នាំ រំពឹងអាចផលិតបាន ៣៥ លានប៉ារ៉ែល។
តាមអគ្គនាយកប្រេងកាតមិនរំពឹងថា តម្លៃប្រេងនៅកម្ពុជាអាចនឹងធ្លាក់ចុះនោះទេ ដោយការចម្រាញ់ប្រេងឆៅត្រូវដឹកទៅប្រទេសផ្សេង តែចំណូលដែលបានពីការលក់ប្រេងនេះ នឹងបង្ហូរចូលថវិកាជាតិជួយដល់ការអភិវឌ្ឍវិស័យផ្សេងៗ។
ប្រមុខរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ក៏បានសាទរដែលកម្ពុជាបានទទួលដំណក់ប្រេងលើកដំបូងដែលជាការទន្ទឹងរង់ចាំយ៉ាងយូរ។ សម្តេចតេជោថ្លែងថា ផលចំណូលបានពីប្រេងនេះជាពរជ័យសម្រាប់យកមកអភិវឌ្ឍជាតិ មិនមែនជាបណ្តាសារដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។
នៅឆ្នាំ ២០០២ រដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Chevron របស់អាមេរិក ដើម្បីបើកផ្លូវឲ្យដំណើរការសាងសង់និងអភិវឌ្ឍអណ្តូងប្រេងអាចចាប់ផ្តើមបាន។តាមផែនការ ផលិតកម្មប្រេងដំបូងគ្រោងចាប់ផ្តើមនៅអំឡុងខែធ្នូឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធនិងផែនការអភិវឌ្ឍនិងអាជីវកម្មស្នើ ការចរចារកិច្ចព្រមព្រៀងប្រេងកាតក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាលនិងក្រុមហ៊ុន)។
ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ បានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និងការបូមបានដំណក់ប្រេងលើកដំបូងនៅថ្ងៃ ២៩ ធ្នូ ឆ្នាំ២០២០៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី