ព័ត៌មានជាតិ
សម្តេចតេជោ អនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ តែត្រូវអនុវត្តវិធានសុខាភិបាល
នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ពិធីរៀបអាពាហ៍ពិពាហ៍ ការជួបប្រជុំ នានា អាចធ្វើបាន តែត្រូវអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ កុំឱ្យមានជំងឺឆ្លងកូវីដ-១៩។
សម្តេច នាយករដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា ការជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ អាចធ្វើបានជាធម្មតា តែត្រូវអនុវត្តនូវស្តង់ដារសុវត្ថិភាព ដោយរក្សាគម្លាត ១.៥ម៉ែត្រ ពីការអង្គុយតុ មានគ្នា១០នាក់ បន្ថយមកនៅត្រឹម៥នាក់។

នាពេលថ្មីៗនេះ អាជ្ញាធរបានហាមឃាត់ មិនអនុញ្ញាតឱ្យមានការជួបជុំគ្នាលើសពីម្ភៃនាក់ឡើយ ដោយហេតុថា កម្ពុជា មានករណីជំងឺកូវីដ-១៩ បានឆ្លងក្នុងសហគមន៍។
យ៉ាងណាក៏ដោយ ក្រោយការប្រឹងប្រែងយ៉ាងខ្លាំងរួចមក កម្ពុជា ពុំរកឃើញករណីឆ្លងចូលសហគមន៍ទៀតឡើយ ហើយសម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា តែម្ដង៕

-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


