សេដ្ឋកិច្ច
គយ ប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែឆ្នាំ ២០២២
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ ៨ ២៥៨.៧ប៊ីលានរៀល ស្មើនឹង ២ ០២៦.៨លានដុល្លារអាមេរិក ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ ស្មើនឹង ៧៨.៨% នៃផែនការកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ កើនឡើង ១ ៣៧៧,៣ ប៊ីលានរៀល ស្មើនឹង ២០%។

តាមរយៈសេចក្តីប្រកាសព័ត៌មានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ចំណូលតាមប្រភេទពន្ធ និងអាករ រួមមាន អាករពិសេសមានចំនួន ៣ ១៤៥.៣ ប៊ីលានរៀល (ត្រូវជា ៣៨.១% នៃចំណូលសរុប), អាករលើតម្លៃបន្ថែមមានចំនួន ៣ ១០៤.៧ ប៊ីលានរៀល (ត្រូវជា ៣៧.៦% នៃចំណូលសរុប), ពន្ធគយមានចំនួន ១ ៥៥៩.៦ ប៊ីលានរៀល (ត្រូវជា ១៨.៩% នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមានចំនួន ២៨១.២ ប៊ីលានរៀល (ត្រូវជា ៣.៤% នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១៦៧.៩ ប៊ីលានរៀល (ត្រូវជា ២% នៃចំណូលសរុប)។
ចំណែកចំណូលតាមក្រុមទំនិញ បង្ហាញថា យានយន្ត និងគ្រឿងចក្រមានចំនួន ៣ ៨៨៩.៦ ប៊ីលានរៀល (ត្រូវជា៤៧.១% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ២ ២០៦.៩ ប៊ីលានរៀល (ត្រូវជា ២៦.៧% នៃចំណូលសរុប), ផលិតផលតេលសិលា (ប្រេងសាំង) មានចំនួន ១ ៦៨៣.៦ ប៊ីលានរៀល (ត្រូវជា ២០.៤% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៤៧៨.៥ ប៊ីលានរៀល (ត្រូវជា ៥.៨% នៃចំណូលសរុប)។
ការបង្ហាញចំណូលនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាកររយៈពេល ៩ខែ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


