ព័ត៌មានជាតិ
ក្រសួងកសិកម្ម ចុះដោះស្រាយបញ្ហាពងទាធ្លាក់ថ្លៃ នាំទាំងក្រុមហ៊ុនធានារកទីផ្សារលក់ឲ្យបានថ្លៃទៀត
ក្រុមការងារទីផ្សារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាល បានចុះជួបជាមួយប្រជាកសិករអ្នកចិញ្ចឹមទាយកពង ដែលមកពី៤ភូមិក្នុងឃុំសន្លុងស្រុកខ្សាច់កណ្តាល ដើម្បីដោះស្រាយលើបញ្ហាពងទាធ្លាក់ថ្លៃ។
បើតាមលោកមេឃុំស្លុង បានឲ្យដឹងថា នៅក្នុងឃុំរបស់លោកមានកសិករចិញ្ចឹមទាយកពងចំនួន១៣០គ្រួសារ ស្មើនឹង១៣០រោង ដែលកំពុងជួបប្រទះបញ្ហាពងទាធ្លាក់ថ្លៃ ជាហេតុធ្វើឲ្យកសិករ មិនអាចរកប្រាក់ចំណេញបាន។
ក្នុងការចុះជួយដោះស្រាយបញ្ហាពងទាធ្លាក់ថ្លៃ ក៏មានតំណាងក្រុមហ៊ុននានាចូលរួមផ្តល់ជាមតិយោបល់ដើម្បីធ្វើឲ្យតម្លៃពងទាបានសន្ទុះឡើងវិញផងដែរ។
លោក កាន់ បញ្ញារិទ្ធិ តំណាងក្រុមហ៊ុន ដាវ៉ាន់ និងលោកស្រី ជៀក ពិសី តំណាងផ្សារបៃតងស្រស់បាន មានគំនិតស្រដៀងគ្នាផងដែរថា ការដែលក្រុមហ៊ុនមកជួបប្រជុំដើម្បីពិភាក្សាប្រមូលទិញពងទានាពេលនេះ គឺមកដោយទឹកចិត្តស្រឡាញ់ខ្មែរដូចគ្នា ចង់ជួយគ្នា គ្រាដែលលំបាក ដូចនេះក្រុមហ៊ុនទាំងពីរនឹងទទួលទិញពីកសិករ ក្នុងតម្លៃឯកភាពគ្នា និងដាក់លក់វិញក្នុងតម្លៃដដែលមិនយកហួសតម្លៃដើមឡើយ។ មួយវិញទៀតប្រសិនបើកសិករទាំងអស់មានអ្នកតំណាងអាចយកពងទាទៅលក់នៅភ្នំពេញ ក្រុមហ៊ុនទាំង២ ជួយផ្តល់កន្លែងតាំងលក់និងកំណត់តម្លៃពងទា យកដោយខ្លួនឯងក៏បានដែរ ។

ដោយកសិករអ្នកចិញ្ចឹមទាមានច្រើនគ្នា ហើយពងទាមានច្រើនជាង២០០០គ្រាប់/ថ្ងៃ ក្រុមហ៊ុនមិនអាចទទួលទិញបានអស់ទេ ដូច្នេះកសិករទាំងអស់ ត្រូវរើសតំណាងរបស់ខ្លួនជាអ្នកប្រមូលផ្អែកតាមចំនួនទាចិញ្ចឹមតិច ឬច្រើន(គិតជាភាគរយ) ដើម្បីកុំឲ្យមានការច្រណែនគ្នា ដើម្បីប្រមូលលក់ឲ្យទៅក្រុមហ៊ុន ។
ក្នុងការជួយអន្តរាគមន៍បញ្ជាទិញពងទាពីកសិករក្នុងស្រុកខ្សាច់កណ្ដាលដោយកំណត់ទិញពងទា១គ្រាប់តម្លៃ៣៥០រៀល ក្នុងនោះប្រធាននាយកដ្ឋានសុខភាពសត្វនិងសុខភាពសាធារណៈបានបញ្ជាទិញ១៥០០០គ្រាប់ ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកណ្ដាល ទិញ១ម៉ឺនគ្រាប់អភិបាលស្រុកខ្សាច់កណ្ដាល៣០០គ្រាប់ មេឃុំរកាជន្លឹង៣០០គ្រាប់ ក្រុមហ៊ុនផ្សារបៃតងស្រស់១៥០០០គ្រាប់ ក្រុមហ៊ុនផ្សារប៊ីយូ២៤០០គ្រាប់ ក្រុមហ៊ុនផ្សារសួនធម្មជាតិ៩០០គ្រាប់ភូមិពងទាខ្មែរ។

៤០គ្រាប់ ផ្សារឡាក់គី២ចំនួន១២០០គ្រាប់ អូឡាំពិកស៊ុបភើម៉ាត៦០០គ្រាប់ផ្សារASAចំនួន៦០០គ្រាប់ និងផ្សារកសិដ្ឋានធម្មជាតិ៣០០០គ្រាប់ ដែលសរុបទាំងអស់ចំនួន៨៩៣០០គ្រាប់ ដែលមានទឹកប្រាក់ចំនួន៣១២៦៤០០០រៀល ឬស្មើនឹង៧៨៦១ដុល្លារ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


