Connect with us

សេដ្ឋកិច្ច

អ្នកសេដ្ឋកិច្ច៖ វិស័យ SME ជាបណ្តុំនៃការបង្កើតផលិតកម្ម​ក្នុងស្រុក​ជួយសេដ្ឋកិច្ចរឹងមាំ

បានផុស

នៅ

អ្នកសេដ្ឋកិច្ច បានលើកឡើងថា វិស័យសហគ្រាសធុនតូច និងមធ្យម ហៅកាត់ថា SME មានសក្ដានុពលខ្លាំង ក្នុងការគាំទ្រសេដ្ឋកិច្ចជាតិឱ្យរឹងមាំ ប៉ុន្តែកន្លងមក បានធ្លាក់ចុះដោយសារការហើបឡើងនៃវិស័យអចលនទ្រព្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា បានលើកឡើងថា វិស័យ SME បានរួមចំណែក​អភិវឌ្ឍសេដ្ឋកិច្ចជាតិច្រើនណាស់។ លោកគូសបញ្ជាក់ថា ទី១ វិស័យ SME បានបង្កើតឱ្យមាន​ផលិតផលក្នុងស្រុកសរុប និងទី២ បង្កើតការងារក្នុងស្រុក។ អ្នកសេដ្ឋកិច្ចរូបនេះ ពន្យល់បន្ថែមទៀតថា ការផលិតនឹង​បង្កើតការងារជូនប្រជាពលរដ្ឋ ហើយការងារទាំងអស់នេះ នឹងឈានទៅមានកំណើន ពន្ធរបស់រដ្ឋ និងពន្ធលើប្រាក់​បៀវត្សរ៍ ជាដើម ដូច្នេះរដ្ឋនឹងចំណេញច្រើន។  

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ បន្តការគាំទ្រដល់ការអភិវឌ្ឍសហគ្រិនភាព ដោយផ្តោតសំខាន់​លើសហគ្រាសខ្នាតតូច និងមធ្យម   ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងគោល​បំណងគាំទ្រសកម្មភាព​បណ្តុះបណ្តាលធនធានមនុស្ស ផលិតភាព ការបង្កើតការងារ សហគ្រិនភាព ភាពច្នៃប្រឌិត និងនវានុវត្តន៍ ដោយលើក​ទឹក​ចិត្ត​សហគ្រាសឲ្យមានលក្ខណៈស្របច្បាប់ ព្រមទាំងការទទួលបានសេវាកម្មហិរញ្ញវត្ថុ ក្នុងការពង្រីក​សហគ្រាស​ជាដើម។

វិស័យ SME មិនត្រឹមតែជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ផ្ដល់ឱកាសការងារប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយចំណាកស្រុក បង្កើតប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រផងដែរ។

របាយការណ៍របស់ក្រសួងការងារ បានបង្ហាញថា សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា សរុបចំនួនប្រមាណ ៥២ម៉ឺនសហគ្រាស ស្មើនឹង ៩៩,៨% នៃក្រុមហ៊ុនទាំងអស់ បានផ្ដល់ការងារជូនប្រជាជនចំនួន ៧០% និងរួមចំណែក​ប្រមាណ ៥៨%នៃផលិតផលក្នុងស្រុកសរុប (GDP)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម