សេដ្ឋកិច្ច
អាស៊ាន ពិចារណាទម្លាក់លុយដុល្លារអាមេរិក និងងាកមកលើកតម្កើងរូបិយប័ណ្ណជាតិរបស់ប្រទេសរៀងៗខ្លួន
រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអភិបាលធនាគារកណ្តាល បានជួបប្រជុំគ្នានៅប្រទេសឥណ្ឌូណេស៊ីដើម្បីពិចារណាទម្លាក់ប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ យ៉េន និងផោនអង់គ្លេស ដើម្បីជំរុញការទូទាត់ហិរញ្ញវត្ថុតាមរយៈរូបិយប័ណ្ណជាតិនីមួយៗ ។

ប្រសិនបើវិធានការបែបនេះត្រូវបានអនុម័ត នោះប្រព័ន្ធទូទាត់ឌីជីថលឆ្លងព្រំដែនអាស៊ាន នឹងត្រូវបានពង្រីកបន្ថែមទៀត ។ មិនតែប៉ុណ្ណោះ វានឹងអនុញ្ញាតឲ្យប្រទេសក្នុងអាស៊ាន ប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ពាណិជ្ជកម្មផងដែរ ។
ដោយឡែក ធនាគារកណ្តាលឥណ្ឌូណេស៊ី បាននឹងកំពុងរៀបចំលុបចោល Visa និង MasterCard ខណៈដែលកំពុងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់ក្នុងស្រុករបស់ខ្លួន ។

ដូចគ្នាផងដែរ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានស្នើឲ្យរដ្ឋបាលក្នុងតំបន់ចាប់ផ្តើមប្រើប្រាស់ប័ណ្ណឥណទានធនាគារក្នុងស្រុក ព្រោះការផ្លាស់ប្តូរចេញពីប្រព័ន្ធទូទាត់លោកខាងលិច គឺចាំបាច់ណាស់ដើម្បីការពារប្រតិបត្តិការពីផលប៉ះពាល់ភូមិសាស្ត្រនយោបាយដែលអាចកើតមាន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ RT
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


