សេដ្ឋកិច្ច
ចិន ស្នើឲ្យធនាគារធំៗកាត់បន្ថយអត្រាការប្រាក់បញ្ញើសាជាថ្មី
សារព័ត៌មាន Bloomberg បានចុះផ្សាយកាលពីថ្ងៃអង្គារថា អាជ្ញាធរចិនបានស្នើឲ្យធនាគារធំៗរបស់ប្រទេស កាត់បន្ថយអត្រាប្រាក់បញ្ញើរបស់ពួកគេជាលើកទី ២ ពោលមិនដល់ពេល ១ ឆ្នាំផង ដើម្បីជំរុញសេដ្ឋកិច្ចឲ្យមានកំណើន ។

ប្រភពពាក់ព័ន្ធជាមួយបញ្ហានេះប្រាប់ឲ្យដឹងថា កាលពីសប្តាហ៍មុន ធនាគារកណ្តាលចិន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន រួមជាមួយនឹងធនាគារទំនាក់ទំនងចិន ត្រូវបានអជ្ញាធរណែនាំឲ្យកាត់បន្ថយអត្រាការប្រាក់លើផលិតផលជាច្រើនប្រភេទ ។
ការកាត់បន្ថយនេះ គឺតាមតម្រូវការ ០.០៥ ភាគរយនៃប្រាក់បញ្ញើសម្រាប់រយៈពេល ៣ ឆ្នាំ និងកាត់រហូតដល់ ០.១ ភាគរយសម្រាប់រយៈពេល ៥ ឆ្នាំ ខណៈចំពោះសំណើនេះដែរ ធនាគារកណ្ដាលកំពុងវាយតម្លៃ ហើយអាចនឹងកែសម្រួលអត្រាការប្រាក់ណាមួយនៅដើមសប្តាហ៍នេះ ។

គួរបញ្ជាក់ថា កាលពីខែមុន ប្រទេសចិនបានប្រាប់ធនាគាររដ្ឋធំៗចំនួន ៤ ឲ្យកាត់បន្ថយអតិបរមាលើអត្រាការប្រាក់ដែលពួកគេបង់លើប្រាក់បញ្ញើមួយចំនួន ខណៈធនាគារខ្នាតតូច និងមធ្យមផ្សេងទៀត ក៏បានទម្លាក់អត្រាការប្រាក់បញ្ញើរបស់ពួកគេក្នុងខែមេសាផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Zawya
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


