សេដ្ឋកិច្ច
កម្ពុជានឹងសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនHuawei ដើម្បីប្រើប្រាស់ប្រព័ន្ធឌីជីថលជំរុញវិស័យទេចរណ៍
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន ស្វែងរកកិច្ចសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងវិស័យទេចរណ៍។
ការលើកឡើងរបស់លោក សុខ សូកេន ធ្វើឡើងក្នុងជំនួបជាមួយលោក TAO Guangyao អនុប្រធានប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាប្រធានប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន Huawei នៅទីស្តីការក្រសួងកាលពីថ្ងៃទី៦ ខែឧសភា។

លោក បានគូសបញ្ជាក់ពីចក្ខុវិស័យក្នុងការពង្រឹងកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Huawei ក្នុងការជំរុញទេសចរណ៍ឌីជីថលនៅកម្ពុជា។
ជាមួយគ្នានោះដែរ លោក Tao Guangyao បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ក្រសួងទេសចរណ៍ និងបានប្តេជ្ញាចិត្តចូលរួមគាំទ្រយ៉ាងពេញទំហឹងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានលើកឡើងថា ការចាប់យកនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងវិស័យទេចរណ៍គឺជាការឆ្លើយតបទៅនឹងបរិបទនៃការវិវឌ្ឍន៍នៃយុគ្គសម័យឌីជីថលដែលវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយទៅកាន់ភ្ញៀវទេចរជាតិនិងអន្តរជាតិបានយ៉ាងទូលំទូលាយ។

លោកបានថ្លែងថា៖«ជាការពិតណាស់ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងវិស័យទេចរណ៍នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេចរទាំងជាតិនិងអន្តរជាតិពីគ្រប់ទិសទីមកទស្សនាកម្ពុជា។ យើងដឹងហើយថា នាពេលបច្ចុប្បន្ន យើងពុំចាំបាច់ធ្វើដំណើរទៅស្វែងរកដំណឹងអំពីដំណើរកម្សាន្តនៅទីណានោះទេ យើងគ្រាន់តែមានទូរស័ព្ទក្នុងដៃគឺយើងអាចស្គាល់ច្បាស់ពីទីកន្លែងដែលយើងចង់ទៅកម្សាន្តនោះហើយ»។
ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ១,៥៨ លាននាក់ក្នុងត្រីមាសទី១នៃឆ្នាំ ២០២៤ កើនឡើង២២១,៥ ភាគរយពី១,២៩លាននាក់ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួង៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


