Connect with us

សេដ្ឋកិច្ច

លំហូរ​​វិនិយោគ​​ផ្ទាល់​​ពី​​បរទេសនៅ​​​​វៀតណាម​ ​​​​កើន​​ឡើង​​​​​ជាង​ ១១ ប៊ីលាន​ដុល្លារ​​​ក្នុង​​រយៈ​ពេល​ ៥ ​ខែ​

បានផុស

នៅ

​ទីភ្នាក់ងារ​វិនិយោគ​បរទេស​នៃ​​ក្រសួង​ផែនការ​ និង​វិនិយោគវៀតណាម​ (MPI) ​បាន​ឱ្យ​ដឹង​ថា​ ប្រទេស​វៀតណាម​បាន​ទទួល​ការ​សន្យា​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ សរុប​ ១១,០៧ ប៊ីលាន​ដុល្លារ​ ក្នុង​អំឡុង​​ខែ​មករា​-ឧសភា​ ឆ្នាំ​នេះ​ ដោយ​កើន​ឡើង​២​ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ VnExpress កាល​ពី​ថ្ងៃ​អង្គារ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​វិនិយោគ​ទាំង​នោះ​ មាន​ ៧,៩៤ ប៊ីលាន​ដុល្លារ​ ​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​គម្រោង​ថ្មី​ ដោយ​កើន​ឡើង​ ៥០,៨ ភាគរយ​ ខណៈ​នៅ​សល់​ទាំង​ប៉ុន្មាន​ កំណត់​សម្រាប់​​ការ​វិនិយោគ​បន្ថែម​​ក្នុង​គម្រោង​ដែល​មាន​ស្រាប់​ និង​ការ​ទិញ​យក​ផ្សេង​ៗ​។ ​

បើតាមទីភ្នាក់ងារ​វិនិយោគ​បរទេស​ដដែល​​ ក្នុង​រយៈ​ពេល​៥ខែ​​ ឆ្នាំ​នេះ​ ​​កា​រ​​សន្យា​​ពី​​ប្រទេស​​សិង្ហបុរី​ ​រួម​ចំណែក​​ខ្ពស់​​បំផុត​​​​ ​ក្នុង​ទំហំ​​​​​​សរុប​ ៣,២៥ ប៊ី​លាន​​ដុល្លារ​ ខណៈ​​ការចំណាយ​​ដើម​ទុន​ FDI បាន​កើន​ឡើង​ ៧,៨ ភាគរយ​ ទៅ​ដល់​ជាង​ ៨,២ ប៊ីលាន​ដុល្លារ​។  ​ឧស្សាហកម្ម​ផលិត ​និង​កែច្នៃ​​គ្រប​ដណ្ដប់​លើ​ការ​វិនិយោគ​រហូត​ដល់​ទៅ​ ៦៧,១ ភាគរយ​។

ក្រសួង​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​ (MoIT) ​បាន​រាយការណ៍ថា​​​ FDI ​ភាគ​ច្រើន​ត្រូវ​បាន​តម្រង់​ទិស​ទៅ​កាន់​តំបន់ខេត្ត​ ក្រុង​ ​ដែល​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​រឹង​មាំ ​ធន​ធាន​មនុស្ស​មាន​ស្ថិរភាព​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​កំណែ​ទម្រង់​បែប​បទ​រដ្ឋបាល​ និង​ការ​ជំរុញ​ការ​វិនិយោគ​សកម្ម​ផ្សេង​ៗ ។

​​គួរ​គូស​បញ្ជាក់​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​ ២០​ ខែ​ឧសភា​ ក្រោម​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ វៀតណាម​មាន​គម្រោង​ច្បាស់​លាស់​ចំនួន​ ៤០ ២៨៥​ ដែល​មាន​ដើម​ទុន​សរុប​​ចំនួន​ ៤៨១,៣៣ ប៊ីលាន​ដុល្លារ​ ដែល​ក្នុង​នោះ​ ប្រហែល​ ៣០៥,៤៣ ប៊ីលាន​ដុល្លារ​ ត្រូវ​បាន​ចំណាយ​មក​ទល់​ពេល​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៩ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១៧ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម