សេដ្ឋកិច្ច
ផលិតកម្មឧស្សាហកម្មវៀតណាម កើនឡើងក្នុងរយៈពេល៥ខែដើមឆ្នាំ
ការិយាល័យស្ថិតិទូទៅរបស់វៀតណាម (GSO) បានឱ្យដឹងថា សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) របស់ប្រទេស បានបន្តកំណើនវិជ្ជមានរបស់ខ្លួនក្នុងរយៈពេល៥ខែនៃដើមឆ្នាំនេះ ដោយកើនឡើងចំនួន ៦,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែតVnExpress។

GSO បានបន្តថា IIP នៅខែឧសភា បានកើនឡើង ៣,៩ ភាគរយ ធៀបនឹងខែមេសា និង ៨,៩ ភាគរយធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។
ការផលិត និងកែច្នៃ, ផលិកម្ម និងការចែកចាយអគ្គិសនី, ការផ្គត់ផ្គង់ទឹក, ការគ្រប់គ្រងកាកសំណល់ និងទឹកស្អុយ, កៅស៊ូ និងប្លាស្ទិក, ក៏ដូចជាគ្រឿងសិង្ហរឹម សុទ្ធសឹងតែបានកើន ខណៈវិស័យដែលធ្លាក់ចុះរួមមានការជួសជុល ថែទាំ និងដំឡើងគ្រឿងចក្រ និងបរិក្ខារ, និងការទាញយកប្រេងឆៅ និងឧស្ម័នធម្មជាតិជាដើម។
ប្រធានសមាគមឧស្សាហកម្មមេកានិកវៀតណាម លោក Dao Phan Long បាននិយាយថា ការបន្តខិតខំប្រឹងប្រែងរបស់ប្រទេសអភិវឌ្ឍន៍ដើម្បីធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ ខ្សែសង្វាក់ផ្គត់ផ្គង់ និងការវិនិយោគនឹងជួយវៀតណាមក្លាយជាមជ្ឈមណ្ឌលផលិតកម្ម និងនាំចេញដ៏សំខាន់ ក្នុងខ្សែសង្វាក់តម្លៃសកល។

យ៉ាងណាមិញ ការព្យាករណ៍ខ្សោយលើកំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ ២០២៤ អតិផរណាខ្ពស់ និងភាពតានតឹងភូមិសាស្ត្រនយោបាយក្នុងតំបន់ផ្សេងៗ បានធ្វើឱ្យវៀតណាម ដែលជាប្រទេសចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន និងមានសេដ្ឋកិច្ចបើកចំហនោះ នៅតែងាយរងផលប៉ះពាល់នឹងហានិភ័យទាំងនេះ។
លោក Long បាននិយាយថា ក្រុមហ៊ុននានានៅតែត្រូវការដំណោះស្រាយពាក់ព័ន្ធដែលផ្តល់ដោយអន្តរក្រសួង និងវិស័យ និងការគាំទ្រពីអាជ្ញាធរ ក្នុងការដោះស្រាយការលំបាកទាក់ទងនឹងដើមទុន អត្រាការប្រាក់ និងនីតិវិធីរដ្ឋបាល។
កន្លងមក ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានសន្យាពន្លឿនការបញ្ចេញទុនវិនិយោគសាធារណៈ និងពិនិត្យបញ្ហាដែលមិនទាន់ដោះស្រាយរួម ដើម្បីធ្វើឱ្យគម្រោងសំខាន់ៗក្នុងវិស័យអគ្គិសនី ប្រេង និងឧស្ម័ន ឧស្សាហកម្ម ផលិតកម្ម កែច្នៃ និងរ៉ែ អាចដាក់ដំណើរការបានឆាប់រហ័ស ក៏ដូចជាបង្កើតសមត្ថភាពទីផ្សារសម្រាប់ការអភិវឌ្ឍន៍អាជីវកម្មជាដើម៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


