ព័ត៌មានអន្ដរជាតិ
ថាក់ស៊ីន ថា កូនស្រីរបស់លោកនឹងប្រើអំណាចទន់របស់ថៃ ជាអាវុធដ៏មានឥទ្ធិពល ដើម្បីជំរុញសេដ្ឋកិច្ចប្រទេស
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលដែលដឹកនាំដោយកូនស្រីរបស់លោក គឺលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា នឹងប្រែអំណាចទន់របស់ថៃ ទៅជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចថៃជាមួយនឹងគំនិតផ្តួចផ្តើមផ្សេងៗ ដូចជា «Premier League» ក្នុងប្រដាល់មួយថៃជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation ។

លោក ថាក់ស៊ីន ថ្លែងក្នុងកម្មវិធី «ទស្សនវិស័យសម្រាប់ថៃ» កាលពីថ្ងៃព្រហស្បតិ៍ថា៖ «រដ្ឋាភិបាលនេះនឹងមត់ចត់ជាមួយអំណាចទន់»។
លោកបានបន្ថែមថា រដ្ឋាភិបាលរបស់លោកស្រី ផែតងតាន នឹងលើកកម្ពស់អំណាចទន់របស់ថៃលើវិស័យអាហារ កីឡា ពិធីបុណ្យ តន្ត្រី សៀវភៅ ភាពយន្ត ហ្គេម សិល្បៈ ការរចនា និងម៉ូដ។
គួរគូសបញ្ជាក់ថា អំណាចទន់ត្រូវបានគេដឹងថាជាវិធីសាស្រ្តទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយសម្រាប់ថៃ ដោយរួមចំណែកលើការរកចំណូលរាប់ពាន់លានបាត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ខណៈសេដ្ឋកិច្ចថៃស្ថិតក្នុងសន្ទុះយឺតយ៉ាវ វិស័យទេសចរណ៍រំពឹងថានឹងជយស្ដារកំណើន ដើម្បីប៉ះប៉ូវនឹងវិស័យផ្សេងៗទៀត ដែលធ្លាក់ចុះ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


