Connect with us

ព័ត៌មានអន្ដរជាតិ

ថៃត្អូញត្អែរពីប្រតិបត្តិករឡានក្រុងចិន ដណ្ដើមភ្ញៀវ​ និង​ទម្លាក់តម្លៃដឹកជញ្ជូន

បានផុស

នៅ

​សមាគមប្រតិបត្តិករដឹកជញ្ជូនថៃ បាន​ត្អូញត្អែរ​ថា​ ប្រតិបត្តិករ​ឡាន​ក្រុងថៃប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពី ប្រតិបត្តិករ​ចិន​ ដែល​ប្រើ​អាជ្ញាប័ណ្ណ​របស់​ភ្នាក់ងារ​ក្នុង​ស្រុក​​ និង​ទម្លាក់​តម្លៃ​ដឹក​ជញ្ជូន​ភ្ញៀវ​ ខណៈ​​មាន​កំណើន​ជនបរទេស​​​ធ្វើ​ការ​ខុស​ច្បាប់​ជា​អ្នក​បើក​បរ​រថយន្ត​បម្រើ​ភ្ញៀវ​ទេសចរ ដោយ​ដណ្ដើម​ការងារ​ប្រជាជន​ថៃ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសមាគម លោក Wasuchet Sophonsathien បាននិយាយថា ប្រតិបត្តិករឡានក្រុង​បរទេសខុសច្បាប់នៅតែបន្តប្រកួតប្រជែងជាមួយក្រុមហ៊ុន​ឡាន​ក្រុង​ក្នុង​ស្រុង​ ខណៈ​វិស័យ​ដឹក​ជញ្ជូន​នេះ​មិន​ទាន់​ស្ទុះងើប​ឡើង​វិញ​ពី​វិបត្តិ​កូវីដ១៩​ស្រួល​បួល​ផង​។ ​

លោក​បាន​ឱ្យ​ដឹង​ថា នៅពេលមាន​​ភ្ញៀវទេសចរឯករាជ្យ​ និងក្រុមទេសចរ​លំដាប់ខ្ពស់​ចូល​មក​លេង​ថៃ​កាន់​តែច្រើន​ ជាពិសេសភ្ញៀវទេសចរចិន ក្រុមហ៊ុនបរទេសខុសច្បាប់​បានបង្វែរ​ប្រតិបត្តិការរបស់​ខ្លួន​ពី​ឡានក្រុងធំៗ ទៅ​​ឡានដឹក​អ្នក​ដំណើរ​ធម្មតា​ ឬឡានដឹក​អ្នក​ដំណើរ​ខ្នាត​តូច សម្រាប់​បម្រើ​សេវាកម្ម​ដឹក​ជញ្ជូន​ដល់​ភ្ញៀវ​​។

លោក Wasuchet បាន​បន្ត​ថា ជនបរទេសដែលស្នាក់នៅក្នុង​ប្រទេស​ថៃ​រយៈពេលយូរមួយចំនួន បានដាក់ពាក្យសុំប័ណ្ណបើកបរផ្ទាល់ខ្លួន ឬប្រើប្រាស់ប័ណ្ណបើកបរអន្តរជាតិ ដើម្បីធ្វើការជាអ្នកបើកបរបម្រើភ្ញៀវទេសចរមួយក្រុមតូច ដែលជាទង្វើខុសច្បាប់ ព្រោះ​ថា​ ការ​បើក​បរ​ជា​មុខ​របរ​​​សម្រាប់តែ​​ជន​ជាតិ​ថៃជា​កំហិត​។

លោក​បាន​បន្ត​ថា ប្រតិបត្តិករ​បរទេស​មួយ​ចំនួន​ផ្តល់​ទាំង​សេវា​​ឡានដឹក​អ្នក​ដំណើរ​ធម្មតា និង​ឡានក្រុង ដោយ​ប្រើ​ឈ្មោះ​ក្រុម​ហ៊ុន​ ឬ​ភ្នាក់ងារ​ក្នុង​ស្រុក​ ដើម្បី​​​ចុះ​បញ្ជី​អាជីវកម្ម​របស់​ខ្លួន​ ហើយ​ក្រុម​ហ៊ុន​ទាំង​នេះ​​កាត់បន្ថយតម្លៃសេវាកម្មដើម្បីទទួល​ប្រមូល​ភ្ញៀវ​ឱ្យ​បាន​ច្រើន​ និង​ពង្រីក​ទីផ្សារ​​។

មន្រ្តី​ដដែល​ បាន​លើក​ជា​ឧទាហរណ៍​ថា​ ប្រតិបត្តិករថៃជាធម្មតាផ្តល់សេវាឡានក្រុងដឹក​ជញ្ជូន​ភ្ញៀវ​ពីអាកាសយានដ្ឋានសុវណ្ណភូមិ ទៅក្រុង​ផាត់ថាយ៉ាក្នុងតម្លៃ ៧ ០០០ បាត​ ​ដោយ​គិត​ទាំងថ្លៃប្រេងឥន្ធនៈ ប៉ុន្តែ​ប្រតិបត្តិករ​ចិន​វិញ​ កាត់បន្ថយតម្លៃនេះ​ដល់​ទៅពាក់កណ្តាល។ ប្រតិបត្តិករបែប​នេះ​​ជាច្រើន បានសហការជាមួយភ្នាក់ងារ និងប្រតិបត្តិករបរទេស​ក្នុងបណ្តាញរបស់​ពួកគេ​ ដូចជាសណ្ឋាគារ និងភោជនីយដ្ឋាន ដើម្បីរៀបចំក្រុមទេសចរ​។

លើស​ពី​នេះ​ លោក​ Wasuchet បាន​ត្អូញត្អែរ​បន្ត​ថា​ គោលនយោបាយ​ទាក់​ទាញ​ភ្ញៀវទេសចរ​បរទេស​ ដែល​​អនុញ្ញាត​ឱ្យ​ជន​បរទេស​ស្នាក់ដោយ​មិន​ប្រើ​ទិដ្ឋាការ​​រយៈពេល ៦០ ថ្ងៃសម្រាប់ ៩៣ ប្រទេស​ ក៏​ធ្វើ​ឱ្យ​មាន​កំណើនកាន់​តែច្រើន​​នៃ​​ជន​បរទេស​ធ្វើការដោយខុសច្បាប់​ក្នុងអាជីវកម្មរថយន្តក្រុង និងរថយន្តដឹកទំនិញ ដើម្បី​រក​ប្រាក់ចំណូលផង​ដែរ​។ លោក​ថា​ ទេសចរបង់ប្រាក់សម្រាប់សេវាកម្មរបស់ពួកគេតាមរយៈកម្មវិធីទូទាត់ប្រាក់បរទេស ដែលធ្វើឱ្យអាជ្ញាធរថៃមានការលំបាកក្នុងការតាមដានប្រតិបត្តិការហិរញ្ញវត្ថុ​ដើម្បី​ទារ​ពន្ធ។

កង្វល់​លើ​បញ្ហា​នេះ​ កើត​ឡើង​ខណៈ​វិស័យ​សេវាកម្ម​រថយន្ត​ក្រុង​មិន​ទាន់​ស្ទុះ​ងើប​ឡើង​វិញ​ពី​វិបត្តិ​កូវីដ១៩​នៅ​ឡើយ​ទេ។ បើ​តាម​លោក​​ Wasuchet មានតែរថយន្តក្រុងទេសចរណ៍ពី ១៣ ០០០ ទៅ​ ១៤ ០០០ គ្រឿង​ប៉ុណ្ណោះ​ ដែល​បាន​ដំណើរការ​ឡើង​វិញ​មក​ទល់​ពេល​នេះ​ ខណៈ​រថយន្ត​ក្រុង​ប្រមាណ​ ៤០ ០០០ គ្រឿង​ បាន​ធ្វើ​ប្រតិបត្តិការ​ក្នុង​ ២០១៩ ពោល​គឺ​មុន​វិបត្តិ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ វិនាទី មុន

ប្រមុខ UN ច្រានចោលសំណើអភិបាលកិច្ច«បណ្តោះអាសន្ន» របស់ពូទីន នៅអ៊ុយក្រែន

ព័ត៌មានជាតិ២ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមកោតសរសើរការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

កីឡា១៣ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣៦ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម