ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅថៃ អាចបង្កការខាតបង់ជិត ៥០០ លានបាត ក្នុងវិស័យទេសចរណ៍
ទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលកំពុងលិចលង់តាមខេត្តជាច្រើនរបស់ប្រទេសថៃ ជាពិសេសខេត្តភាគខាងជើង បានបណ្តាលឱ្យមានការខាតបង់ប្រមាណ ៤៩១ លានបាត ក្នុងវិស័យទេចរណ៍ ខណៈការចំណាយពីវិស័យនេះត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ២០០ លានបាត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាបណ្ដោះអាសន្ន លោក Sermsak Pongpanich បាននិយាយថា តួលេខនេះត្រូវបានរាយការណ៍ដោយគណៈកម្មាធិការតាមដានផលប៉ះពាល់ទឹកជំនន់ ជាពិសេសនៅខេត្តព្យៅ ណាន ព្រែ សុខោទ័យ និងខេត្ត ឧត្តរឌិត្ថ ដែលសុទ្ធតែជួបនឹងការបាក់ដី។
លោក Sermsak បានឱ្យដឹងកាលពីថ្ងៃពុធថា ការបិទតំបន់ទេសចរណ៍រងគ្រោះមួយចំនួន បានរារាំងភ្ញៀវទេសចរប្រហែល ៥៧ ០០០ នាក់ ពីការធ្វើដំណើរតាមគ្រោងទុក ដែលបណ្តាលឱ្យមានការខាតបង់ចំនួន ២០០ លានបាត។ លើសពីនេះ ការបិទតំបន់ទេសចរណ៍មួយចំនួនជាបណ្តោះអាសន្នដោយសារទឹកជំនន់ ក៏បានធ្វើឱ្យកម្មករចំនួន ៦២៨ នាក់ គ្មានការងារធ្វើផងដែរ។ ផលប៉ះពាល់ធ្ងន់ធ្ងរ អាចសង្កេតឃើញយ៉ាងច្បាស់ តាមរយៈការធ្លាក់ចុះជាគំហុកនៃការស្នាក់នៅសណ្ធាគាររបស់ភ្ញៀវទេសចរ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏បានបាត់បង់ប្រាក់ចំណូលពន្ធប្រហែល ២៤ លានបាតផងដែរ ដោយសារតែការផ្អាកភ្លាមៗនៅក្នុងវិស័យទេសចរណ៍ក្នុងតំបន់ដែលរងផលប៉ះពាល់។
យ៉ាងណាមិញ លោក Sermsak បាននិយាយថា ក្រសួង និងអាជ្ញាធរទេសចរណ៍ថៃ កំពុងរៀបចំផែនការស្តារឡើងវិញសម្រាប់តំបន់ដែលរងផលប៉ះពាល់ ដើម្បីចាប់ផ្តើមទេសចរណ៍ឡើងវិញ នៅពេលស្ថានការណ៍បានធូរស្បើយ។ លោកថា អាជ្ញាធរនឹងជួយផ្សព្វផ្សាយពីការត្រៀមខ្លួនរបស់គោលដៅនីមួយៗតាមបណ្តាញអ៊ិនធឺណិត រួមជាមួយការផ្សព្វផ្សាយពិសេសពីសណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីជំរុញតម្រូវការ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


