ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលបក្សភឿថៃ បញ្ជាក់ការប្ដេជ្ញាចិត្តលើការអភិវឌ្ឍស្ពានដីគោកភ្ជាប់ឈូងសមុទ្រថៃទៅសមុទ្រអង់ដាម៉ង់
រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ បានប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគម្រោងស្ពានដីគោក ដែលតភ្ជាប់ពីឈូងសមុទ្រថៃ ទៅសមុទ្រអង់ដាម៉ង់ ដើម្បីឱ្យគម្រោងនេះកើតចេញជាផ្លែផ្កា ក្នុងគោលបំណងផ្តល់ផលប្រយោជន៍ជាអតិបរមាសម្រាប់ប្រជាជន និងប្រទេសជាតិ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ នេះបើតាមកាសែត The Nation ដែលចុះផ្សាយការឱ្យដឹងរបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Suriya Juangroongruangkit ។

គម្រោងស្ពានដីគោក គឺជាផ្នែកមួយនៃគម្រោងមេ «ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង (SEC)»។ ក្នុងការផ្ដល់ព័ត៌មានចុងក្រោយកាលពីថ្ងៃចន្ទ លោក Suriya បានកត់សម្គាល់ថា ការិយាល័យគោលនយោបាយ និងផែនការចរាចរណ៍ និងដឹកជញ្ជូន (OTP) របស់ប្រទេសថៃ បច្ចុប្បន្នកំពុងរៀបចំសេចក្តីព្រាងច្បាប់សម្រាប់ SEC ដើម្បីឱ្យគណៈកម្មាធិការគោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស (SEZPC) ធ្វើការត្រួតពិនិត្យ។ នៅពេលអនុម័តដោយគណៈរដ្ឋមន្ត្រី សេចក្តីព្រាងច្បាប់នេះ នឹងបន្តទៅសភាតំណាងរាស្រ្ត ហើយរំពឹងថានឹងចូលជាធរមាននៅខែកញ្ញា ឆ្នាំ ២០២៥។
នៅពេលដែលច្បាប់ SEC ត្រូវបានអនុម័ត ការិយាល័យ SEC នឹងត្រូវបានបង្កើតឡើង ហើយផែនការបន្ថែមទៀតនឹងដំណើរការ រួមទាំងការរចនាផ្លូវរថភ្លើង និងផ្លូវល្បឿនលឿន ការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIAs) និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសុខភាព (EHIAs)។

តាមការផ្សាយរបស់ The Nation ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅត្រីមាសទី ៣ ឆ្នាំ ២០២៦ ហើយនឹងបញ្ចប់នៅចុងឆ្នាំ ២០៣០។
គួរគូសបញ្ជាក់ថា SEC គឺជាគម្រោងដ៏ធំដើម្បីភ្ជាប់សមុទ្រអង់ដាម៉ង់ ជាមួយឈូងសមុទ្រថៃ ទាំងតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ដើម្បីជាផ្លូវឆ្ពោះទៅកាន់ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC)។ គម្រោងនេះមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព បង្កើនការប្រកួតប្រជែង និងការតភ្ជាប់ជាមួយប្រទេសជិតខាងក្នុងតំបន់៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


