ព័ត៌មានអន្ដរជាតិ
ការនាំចូលអង្ករឥណ្ឌូណេស៊ី កើនឡើងជាង ១២០ ភាគរយ ដោយថៃ និងវៀតណាម បន្តផ្គត់ផ្គង់នាំមុខគេ
ទីភ្នាក់ងារស្ថិតិកណ្តាលរបស់ប្រទេសឥណ្ឌូណេស៊ី (BPS) បានរាយការណ៍ថា ឥណ្ឌូណេស៊ីបាននាំចូលអង្ករចំនួន ៣,០៥ លានតោន ក្នុងតម្លៃ ១,៩១ ប៊ីលានដុល្លារ ចន្លោះពីខែមករា ដល់ខែសីហា ឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីល្ងាចថ្ងៃអង្គារ។

ចំនួននេះ បង្ហាញថា ការនាំចូលអង្កររបស់ឥណ្ឌូណេស៊ីបានកើនឡើងលើសលុប ប្រមាណ ១២១,៣៤ ភាគរយ បើធៀបនឹងរយៈពេល៨ខែដូចគ្នាកាលពីឆ្នាំមុន។
យោងតាមអនុប្រធានផ្នែកស្ថិតិចែកចាយ និងសេវាកម្មរបស់ BPS លោក Pudji Ismartini ប្រទេសផ្គត់ផ្គង់អង្ករកំពូលទាំង៣ទៅកាន់ឥណ្ឌូណេស៊ី រួមមាន ថៃ (១,១៣ លានតោន ក្នុងតម្លៃ ៧៣៤,៧៨ លានដុល្លារ) វៀតណាម (០,៨៧ លានតោន ក្នុងតម្លៃ ៥៤២,៨៦ លានដុល្លារ) និងប៉ាគីស្ថាន (០,៤៦ លានតោន ក្នុងតម្លៃ ២៩០,៥៦ លានដុល្លារ)។

ក្រៅតែពីអង្ករ ការនាំចូលសំខាន់ៗរួមមានស្ករ និងស្រូវសាលី។ ឥណ្ឌូណេស៊ី បាននាំចូលស្ករសចំនួន ៣,៣៨ លានតោន ដែលមានតម្លៃ ២ ប៊ីលានដុល្លារ ដោយមានប្រទេសប្រេស៊ីល ថៃ និងអូស្រ្តាលី ជាអ្នកផ្គត់ផ្គង់ធំៗ។
បន្ថែមពីនេះ ឥណ្ឌូណេស៊ីបាននាំចូលស្រូវសាលី ៨,៤៤ លានតោន ក្នុងតម្លៃ ២,៥៦ ប៊ីលានដុល្លារ ដោយមានប្រទេសអូស្រ្តាលី កាណាដា និងអាហ្សង់ទីន នាំមុខគេលើការផ្គត់ផ្គង់៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


