ព័ត៌មានជាតិ
អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុទទួលបានការបញ្ជាក់អំពីការអនុលោមនៃអធ្យាក្រឹតកាបូនកម្រិត៣ពី ACI
ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ (ACI) បានផ្តល់ការទទួលស្គាល់កម្រិត៣ដល់ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ លើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនចំពោះការគ្រប់គ្រងនិងការកាត់បន្ថយកាបូនដែលជាការចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបាននូវអធ្យាក្រឹតកាបូនសូន្យត្រឹមឆ្នាំ២០៥០។

យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ក្រុមហ៊ុនបារាំង VINCI Airports បានទទួលសិទ្ធិសម្បទានពីរដ្ឋាភិបាលក្នុងការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិទាំងពីរនៅកម្ពុជា បានលើកឡើងថាសម្រាប់ការទទួលស្គាល់កម្រិតទី ៣ ពី ACI ដោយសារតែខ្លួនបានអនុវត្តន៍នូវសកម្មភាពនានាក្នុងការកាត់បន្ថយកាបូន ដោយមានការចូលរួមសហការពីបណ្តាដៃគូពាណិជ្ជកម្ម ក្រុមហ៊ុនអាកាសចរណ៍ អាជ្ញាធរ និងអ្នកដំណើរ។
សម្រាប់ក្រមប្រតិបត្តិរបស់ ACI ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ ២០០៩ តាមរយៈគំនិត ផ្តួចផ្តើមរបស់ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិអឺរ៉ុប (ACI EU) ដូច្នេះហើយអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុបានខិតខំអនុវត្តន៍ធ្វើឱ្យប្រសើរឡើងនៃការការពារបរិស្ថាន រហូតដល់ទទួលបានការទទួលស្គាល់អំពីការអនុវត្តស្តង់ដាកម្រិត ៣ ដែលបានកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ នេះបើយោងតាម Cambodia Airports។

កាលពីដើមឆ្នាំនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏ត្រូវបានទទួល ACA កម្រិត ៣ផងដែរ។ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុបានបណ្តាក់ទុនយ៉ាងច្រើន និងដាក់ចេញនូវគំនិតផ្តួចផ្តើមពហុភាគី រួមមាន ដំណើរការប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលមានប្រសិទ្ធភាពសម្រាប់ម៉ាស៊ីនត្រជាក់កណ្តាល; ការជំនួសប្រភពពន្លឺទាំងអស់ដោយប្រើបច្ចេកវិទ្យា LED; ការដាក់ប្រព័ន្ធស្វ័យប្រវត្តិដើម្បីកាត់បន្ថយ និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពលនៅក្នុងអគារមេ; យុទ្ធនាការបញ្ជ្រៀបការយល់ដឹងនៅទូទាំងសហគមន៍អាកាសយានដ្ឋានតាមរយៈការលើកទឹកចិត្តឱ្យមានទម្លាប់ជាក់លាក់ចំពោះការគ្រប់គ្រងនិងការកាត់បន្ថយកាបូន។ លើសពីនេះ ការអនុវត្តនូវកម្មវិធីនេះក៏ទាមទារឱ្យមានការការចូលរួមនជាមួយអ្នកពាក់ព័ន្ធរបស់អាកាសយានដ្ឋាន គឺមានដូចជា ភោជនីយដ្ឋាន ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈ និងក្រុមហ៊ុនអាកាសចរណ៍ ។

លោក Cyril GIROT នាយកប្រតិបត្តិនៃ Cambodia Airports មានប្រសាសន៍ថា “យើងកំពុងបន្តការប្តេជ្ញាចិត្តរបស់យើងបន្តទៀត ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងការបម្រែបម្រួលអាកាសធាតុ ដោយបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងតាមរយៈការគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីបង្ហាញឱ្យឃើញនូវចក្ខុវិស័យរបស់យើង ។ យើងបានសហការជាមួយដៃគូរបស់យើងឱ្យចូលរួមសកម្មភាពជាក់ស្តែងដែលយើងបានអនុវត្តយ៉ាងត្រឹមត្រូវសម្រាប់សមិទ្ធិផលបន្ទាប់របស់យើង។ ខ្ញុំក៏អរគុណចំពោះពួកគេ និងបុគ្គលិករបស់យើងសម្រាប់ការរួមចំណែកដ៏សំខាន់មួយនេះ»។
កាលពីខែធ្នូ ឆ្នាំ ២០២៣ ACI បានចាប់ផ្តើមការទទួលស្គាល់កម្រិតទី ៥ ថ្មីនេះ ដោយបានប្រគល់ជូនដល់អាកាសយានដ្ឋានចំនួន ១០ ប៉ុណ្ណោះនៅទូទាំងពិភពលោក ដែលក្នុងនោះអាកាសយានដ្ឋានចំនួន ៤ ត្រូវបានអភិវឌ្ឍ និងដំណើរការដោយក្រុមហ៊ុន VINCI Airports ។
គួរបញ្ជាក់ថា ក្រោមភាពជាដៃគូវិស័យសាធារណៈ និងឯកជនដែលបានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ ១៩៩៥ ក្រុមហ៊ុន Cambodia Airports ទទួលបានសម្បទាននូវសិទ្ធិកាន់កាប់រយៈពេល ៤៥ ឆ្នាំសម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងបណ្តាញអាកាសយាន ដ្ឋានអន្តរជាតិរបស់ប្រទេសកម្ពុជានៅរាជធានីភ្នំពេញ និងទីក្រុងកំពង់នៃ ក្រុងព្រះសីហនុ។ ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Cambodia Airports រួមមានក្រុមហ៊ុន VINCI របស់ប្រទេសបារាំងកាន់កាប់ភាគហ៊ុន ៧០% និងក្រុមហ៊ុន Muhibbah Masteron Cambodia ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងម៉ាឡេស៊ី និងកម្ពុជាកាន់កាប់ភាគហ៊ុន៣០%៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


