ព័ត៌មានជាតិ
ចំណតស្ថានីយថ្មីព្រលានយន្តហោះខេត្តព្រះសីហនុ គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៦
ចំណតស្ថានីយថ្មីនៅព្រលានយន្តហោះខេត្តព្រះសីហនុ គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៦។ នេះបើតាមការបញ្ជាក់ពីនាយកក្រុមហ៊ុន Vinci Airports នៅចំពោះមុខលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខណៈលោកចូលជួបពិភាក្សាការងារអំពីការវិនិយោគនៅប្រទេសកម្ពុជា។
លោក Emmanuel MENANTEAU ប្រធានប្រចាំតំបន់នៃក្រុមហ៊ុន VINCI Airports បានគូសបញ្ជាក់ថា ជំនួបនាឱកាសនោះក្នុងគោលបំណងដើម្បីគោរពស្នើសុំអនុសាសន៍ណែនាំពីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលទាក់ទងនឹងគម្រោងវិនិយោគអាកាសយានដ្ឋាននៅប្រទេសកម្ពុជា។

ប្រធានប្រចាំតំបន់នៃក្រុមហ៊ុន VINCI Airports រូបនេះក៏បានលើកអំពីគម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុជាមួយការបង្កើតចំណតស្ថានីយថ្មី (New Terminal) ដែលតាមផែនការគ្រោងបញ្ចប់ការសាងសង់នាឆ្នាំ២០២៦។
ក្រុមហ៊ុន VINCI Airports មានបទពិសោធន៍ប្រមាណ ២៥ ឆ្នាំនៅកម្ពុជា លើការវិនិយោគក្នុងគម្រោងអាកាសយានដ្ឋានដោយក្នុងនោះមានអាកាសយានដ្ឋានចំនួន ៣ នៅក្នុងប្រទេសកម្ពុជាដែលក្រុមហ៊ុនធ្លាប់បាននិងកំពុងប្រតិបត្តិការរួមមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
មានមូលដ្ឋាននៅប្រទេសបារាំងក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ VINCI Group ដែលជាក្រុមហ៊ុនឈានមុខលើការវិនិយោគគម្រោងសម្បទាននានាគ្របដណ្ដប់លើសេវាកម្មដូចជា៖ VINCI Airports, VINCI Highways, VINCI Railways, VINCI Construction, VINCI Transport Infrastructure និង VINCI Energy៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


