Connect with us

សេដ្ឋកិច្ច

កម្ពុជាជ្រើសរើសក្រុងសៀមរាប ចូលរួមផ្សព្វផ្សាយពិព័រណ៍ចិន-អាស៊ានលើកទី២១

បានផុស

នៅ

កម្ពុជាជ្រើសរើសយកខេត្តសៀមរាបចូលរួមផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅទីក្រុងណាន​នីង សាធារណរដ្ឋប្រជាមានិតចិន។ ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកាផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគរវាងបណ្ដា​ប្រទេសជា​សមាជិកអាស៊ាន និងប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍ចិន-អាស៊ាន លើកទី២១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមមូលបទ “លើកកម្ពស់មិត្តភាពស្មោះត្រង់ រួមគ្នាអភិវឌ្ឍន៍ និងចែករំលែកផលប្រយោជន៍​ប្រកបដោយបរិយាប័ន្ន ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការមកុដពេជ្រដើម្បីអនាគតថ្មី និងជំរុញ​ការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ៣.០ រវាងចិន និងអាស៊ាន ដើម្បីកំណើនក្នុងតំបន់”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម