ព័ត៌មានជាតិ
IMF៖កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៥,៥ ភាគរយនៅឆ្នាំនេះ
ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាត្រូវនឹងមានកំណើន ៥,៥ ភាគរយនៅឆ្នាំ ២០២៤ ដោយកើនឡើងពី ៥ ភាគរយនៅឆ្នាំ ២០២៣ ដែលត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញយ៉ាងរឹងមាំនៃការនាំចេញសម្លៀកបំពាក់ កសិកម្ម និងការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។

លោក Kenichiro Kashiwase ប្រធានបេសកកម្មរបស់ IMF ប្រចាំកម្ពុជា បាននិយាយនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី ១៧ ដល់ថ្ងៃទី ៣០ ខែកញ្ញាថា៖« ទោះជាយ៉ាងណាក៏ដោយ វិស័យសំណង់ និងអចលនទ្រព្យកំពុងឆ្លងកាត់នូវការកែតម្រូវមួយ បន្ទាប់ពីមានកំណើនយ៉ាងឆាប់រហ័សកាលពីឆ្នាំមុន» ។
លោកបានមានប្រសាសន៍ថា កំណើនឥណទានបានធ្លាក់ចុះយ៉ាងខ្លាំង ស្របពេលដែលគុណភាពទ្រព្យសកម្មកាន់តែយ៉ាប់យ៉ឺន និងបំណុលក្នុងវិស័យឯកជនខ្ពស់។ លោកបានបន្ថែមថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ កម្ចីមិនដំណើរការ (NPLs) បានកើនឡើងដល់ ៦ ភាគរយននៃចំនួនឥណទានសរុប ដែលឆ្លុះបញ្ចាំងពីភាពងាយរងគ្រោះដែលកំពុងលេចឡើងជាមួយនឹង វិធានដ៏ហ្មត់ចត់ក្រោយកូវីដ១៩។
Kashiwase បាននិយាយថា ហានិភ័យចំពោះទស្សនវិស័យបានផ្លាស់ប្តូរទៅជាការធ្លាក់ចុះ ជាពិសេសដោយសារតែតម្រូវការខ្សោយជាងការព្យាករណ៍ពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ការឡើងកំដៅណៃភូមិសាស្ត្រ និងបំណុលឯកជនក្នុងស្រុកខ្ពស់។

លោកបានមានប្រសាសន៍ថា៖«ការកើនឡើង NPLs នៅក្នុងវិស័យទេសចរណ៍ និងអចលនទ្រព្យក៏បង្កហានិភ័យដល់កំណើន និងស្ថិរភាពហិរញ្ញវត្ថុផងដែរ។ ផ្ទុយទៅវិញ ការបន្តបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុសកលនឹងគាំទ្រដល់ការងើបឡើងវិញ»។
Kashiwase បាននិយាយថាអតិផរណាបានធ្លាក់ចុះមកត្រឹមជាមធ្យម១,៦ ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ធ្លាក់ចុះពី ២,១ ភាគរយក្នុងឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីនិន្នាការតម្លៃទំនិញសកល និងកំណើនតម្រូវការក្នុងស្រុកខ្សោយ។
លោកបានមានប្រសាសន៍ថា៖«សម្រាប់រយៈពេលពេញមួយឆ្នាំ អតិផរណាត្រូវបានព្យាករណ៍ថានឹងមានកំណើនប្រហែល ១,៥ ភាគរយ មុនពេលឈានដល់និន្នាការរយៈពេលវែង ៣ ភាគរយ» ។

កាលពីថ្ងៃទី២៥ ខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ ឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ ២០២៤។
យោងតាមនេះបើយោងតាមទស្សនវិស័យសអភិវឌ្ឍន៍អាស៊ី(ADO) ADB ក៏បានកាត់បន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,0% មក ០,៥% សម្រាប់ឆ្នាំ ២០២៤។ ជាមួយគ្នានេះដែរ ADB ក៏បានព្យាករណ៍ថា សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៦,0% សម្រាប់ឆ្នាំ ២០២៥៕
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


