ព័ត៌មានអន្ដរជាតិ
កំណើនសេដ្ឋកិច្ចហ្វីលីពីន ធ្លាក់ចុះជាង ១ ភាគរយ នៅត្រីមាសទី៣ ធៀបនឹងត្រីមាសមុន
អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ផលិតផលក្នុងស្រុកសរុបរបស់ហ្វីលីពីន (GDP) បានធ្លាក់ចុះមកត្រឹម ៥,២ ភាគរយ នៅត្រីមាសទី៣ ដោយថយចុះពី ៦,៤ ភាគរយ នៅត្រីមាសទី២។ នេះបើតាមការចុះផ្សាយរបស់កាសែត The Philippine Star។

វាគឺជាកំណើនប្រចាំទ្រីមាសទាបបំផុត បើធៀបនឹងកំណើនប្រមាណ ៥,៨ ភាគរយ នៅត្រីមាសទី១ ដើមឆ្នាំ ខណៈរដ្ឋាភិបាលហ្វីលីពីន បានកំណត់គោលដៅប្រចាំឆ្នាំ ២០២៤ នៅអត្រាប្រមាណចន្លោះពី ៦-៧ ភាគរយ។
លេខាធិការអាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិ (NEDA) លោក Arsenio Balisacan បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «នេះ(អត្រាប្រចាំត្រីមាសទី៣) ធ្វើឱ្យកំណើន GDP ជាមធ្យមសម្រាប់៣ត្រីមាសដំបូងនៃឆ្នាំ ២០២៤ មានត្រឹម ៥,៨ ភាគរយ ដោយតិចជាងគោលដៅរបស់យើងបន្តិច»។

លោក Balisacan បាននិយាយថា ដើម្បីសម្រេចបាននូវគោលដៅរបស់រដ្ឋាភិបាល ហ្វីលីពីនត្រូវតែសម្រេចបាននូវកំណើនសេដ្ឋកិច្ចយ៉ាងហោចណាស់ ៦,៥ ភាគរយ នៅត្រីមាសចុងក្រោយ។
យ៉ាងណាមិញ ហ្វីលីពីនស្ថិតនៅក្នុងប្រទេសដែលមានកំណើនខ្ពស់ ដោយឈរនៅលេខ២នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីវៀតណាម ដែលកត់ត្រាពីកំណើនប្រចាំត្រីមាសទី៣ ប្រមាណ ៧,៤ ភាគរយ។
PSA បានលើកឡើងថា ការធ្លាក់ចុះនៃវិស័យកសិកម្មថាជាកត្តាចម្បងដែលសម្ពាធលើកំណើន GDP ដោយវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្លាក់ចុះ ២,៨ ភាគរយ ធៀបនឹងឆ្នាំមុន ដោយសារតែបញ្ហាអាកាសធាតុ។ ជាមួយគ្នានោះ វិស័យទេសចរណ៍ និងការនាំចេញនូវទំនិញដូចជាគ្រឿងអេឡិចត្រូនិក ក៏បានធ្លាក់ចុះផងដែរ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


