ព័ត៌មានអន្ដរជាតិ
ថៃអនុម័តប្រាក់កម្ចី ១៥ ប៊ីលានបាត ដល់អាជីវកម្មខ្នាតតូច ចំពេលសេដ្ឋកិច្ចមិនសូវស្រួល
គណៈរដ្ឋមន្ត្រីថៃ បានអនុម័តគំនិតផ្តួចផ្តើមកម្ចី ១៥ ប៊ីលានបាត (៤៣២ លានដុល្លារ) ក្នុងគោលបំណងជំរុញការងារ និងសហគ្រិនភាព ដោយផ្តោតលើអ្នកលក់តាមចិញ្ចើមផ្លូវ និងអាជីវកម្មខ្នាតតូច ដើម្បីកាត់បន្ថយបំណុលដែលមានការប្រាក់ខ្ពស់។ នេះបើតាមការចុះផ្សាយរបស់កាសែតបាកកកប៉ុស្ត៍។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Paophum Rojanasakul បានប្រកាសកាលពីថ្ងៃអង្គារថា គណៈរដ្ឋមន្ត្រីបានយល់ព្រមអនុញ្ញាតឱ្យធនាគារសន្សំរដ្ឋាភិបាល (GSB) អនុវត្តគម្រោងកម្ចី «បង្កើតការងារ និងបង្កើតអាជីព»។ គំនិតផ្តួចផ្តើមដែលមានថវិកា «មិនលើសពី ១៥ ប៊ីលានបាត» នេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល និងកាត់បន្ថយបំណុលសម្រាប់សហគ្រិនខ្នាតតូច អ្នកធ្វើការឯករាជ្យ បុគ្គលដែលមានប្រាក់ចំណូលទៀងទាត់ បុគ្គលិក និងអ្នកលក់តាមចិញ្ចើមផ្លូវ។
អនុរដ្ឋមន្រ្តីដដែលបន្តថា ប្រាក់កម្ចីនេះនឹងបម្រើជាទុន ដើម្បីកែលម្អសាច់ប្រាក់ងាយស្រួល ឬដើម្បីទូទាត់បំណុលក្រៅផ្លូវការ ឬការប្រាក់ខ្ពស់ ដែលផ្ដល់ឱ្យសម្រាប់គោលបំណងអាជីវកម្ម។ តាមលក្ខខណ្ឌ អ្នកខ្ចីម្នាក់ៗអាចទទួលបានប្រាក់រហូតដល់ ៥០ ០០០ បាត ជាមួយនឹងអត្រាការប្រាក់ថេរ ០,៧៥ ភាគរយ/ខែ ដោយអាចសងវិញក្នុងរយៈពេលអតិបរមា ៥ ឆ្នាំ។ ពាក្យស្នើសុំប្រាក់កម្ចីនេះ នឹងបើករហូតដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥។
គួរកត់សម្គាល់ថា GSB នឹងមិនស្វែងរកសំណងថវិកាពីរដ្ឋាភិបាលទេ ប៉ុន្តែផ្ទុយទៅវិញនឹងកាត់បន្ថយប្រាក់ចំណេញមួយចំនួន ដើម្បីជួយសម្រួលដល់កម្ចីទាំងនេះ ដែលធ្វើឲ្យពួកគេមានភាពធូរស្រាលជាងកម្ចីស្តង់ដារ។

ក្រសួងហិរញ្ញវត្ថុរំពឹងថា គម្រោងនេះនឹងបញ្ចូលថវិកាសំខាន់ៗទៅក្នុងសេដ្ឋកិច្ច និងជួយដល់ប្រជាជនជាង ៣០០ ០០០ នាក់។ តាមរយៈការផ្តល់ឧបករណ៍ហិរញ្ញវត្ថុដល់ប្រតិបត្តិករអាជីវកម្មខ្នាតតូច និងឯករាជ្យ វានឹងកាត់បន្ថយការពឹងផ្អែកលើអ្នកផ្ដល់កម្ចីក្រៅផ្លូវការ ដែលជារឿយៗមានអត្រាការប្រាក់ខ្ពស់។
គំនិតផ្តួចផ្តើមដដែល ក៏គូសបញ្ជាក់ផងដែរពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន។ វាជាផ្នែកមួយនៃយុទ្ធសាស្រ្តទូលំទូលាយ ក្នុងការពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសថៃតាមរយៈការផ្តល់សិទ្ធិអំណាចដល់អាជីវកម្មខ្នាតតូច និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើពលរដ្ឋរបស់ខ្លួន។
លោក Paophum បានបន្ថែមថា តាមរយៈការកំណត់គោលដៅលើវិស័យសេដ្ឋកិច្ចក្រៅផ្លូវការ រដ្ឋាភិបាលសង្ឃឹមថានឹងជំរុញកំណើនពីមូលដ្ឋាន លើកទឹកចិត្តសហគ្រិនភាព និងឯករាជ្យភាព៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


