ព័ត៌មានអន្ដរជាតិ
ការនាំចេញរបស់ថៃ កើនដល់ជាង ២៧ ប៊ីលានដុល្លារ ខ្ពស់បំផុតក្នុងរយៈពេល ១៩ ខែ
ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មថៃ (TPSO) លោក Poonpong Naiyanapakorn បានឱ្យដឹងថា ការនាំចេញរបស់ប្រទេសប្រចាំខែតុលា បានឈានដល់ ២៧,២២ ប៊ីលានដុល្លារ ដោយកើនឡើង ១៤,៦ ភាគរយ និងខ្ពស់បំផុតក្នុងរយៈពេល ១៩ ខែ។

ការនាំចូលប្រចាំខែដូចគ្នា មានចំនួន ២៨,០២ ប៊ីលានដុល្លារ ដោយកើនឡើង ១៥,៩ ភាគរយ និងបង្កើតបានជាឱនភាពពាណិជ្ជកម្មប្រមាណ ៧៩៤,៤ លានដុល្លារ។
លោក Poonpong បានគូសបញ្ជាក់ថា កត្តាជំរុញកំណើនសំខាន់ៗ រួមមានការនាំចេញដែលទាក់ទងនឹងបច្ចេកវិទ្យា ជាពិសេសកុំព្យូទ័រ ឧបករណ៍ពាក់ព័ន្ធ និងគ្រឿងបន្លាស់ ដែលស្ទុះឡើងដោយសារតែការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល។ កត្តាវិជ្ជមានផ្សេងៗទៀត រួមមានកំណើនតម្រូវការសកលសម្រាប់ផលិតផលកសិកម្ម និងម្ហូបអាហារ និងការថយចុះនៃអតិផរណាក្នុងទីផ្សារនាំចូលផលិតផលថៃសំខាន់ៗ។
បើគិតពីរយៈពេល ១០ ដើមឆ្នាំនេះ ការនាំចេញរបស់ថៃមានតម្លៃប្រមាណ ២៥០,៤ ប៊ីលានដុល្លារ កើនឡើង ៤,៩ ភាគរយ ខណៈការនាំចូលមានប្រមាណ ២៥៧,១៥ ប៊ីលានដុល្លារ ដោយកើនឡើង ៦,៦ ភាគរយ និងបង្កើតបានជាឱនភាពពាណិជ្ជកម្ម ៦,៧៥ ប៊ីលានដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ ការនាំចេញរបស់ថៃនៅតែប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ដូចជាភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនាពេលអនាគត ការប្រែប្រួលអត្រាប្តូរប្រាក់ ជម្លោះភូមិសាស្ត្រនយោបាយដែលកំពុងបន្ត និងការកែប្រែគោលនយោបាយនាំចេញអង្កររបស់ឥណ្ឌា ដែលអាចប៉ះពាល់ដល់ការនាំចេញអង្កររបស់ថៃ ជាដើម។
គេមើលឃើញថា សេដ្ឋកិច្ចដែលដើរអូសជើងរបស់ថៃ កំពុងបន្តប្រឈមនឹងវិបត្តិក្នុងស្រុកផ្សេងៗ ជាពិសេសបំណុលគ្រួសារខ្ពស់ និងកម្សោយនៃតម្រូវការ ក៏ដូចជាផលិតកម្ម។ យ៉ាងណាមិញ វិស័យទេសចរណ៍ និងការនាំចេញ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើន៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


