សេដ្ឋកិច្ច
អ្នកដំណើរផ្លូវអាកាសអាមេរិកងើបឡើងវិញខ្ពស់បំផុតគិតតាំងពីខែមីនាឆ្នាំមុន
ទិន្នន័យបង្ហាញថា ព្រលានយន្តហោះនៅសហរដ្ឋអាមេរិកនៅថ្ងៃសុក្រ ទី១២ ខែមីនា បានឃើញកំណើននៃអ្នកធ្វើដំណើរតាមផ្លូវអាកាសកើនឡើងខ្ពស់បំផុតបំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បន្ទាប់ពីការធ្វើដំណើរត្រូវបានរំខានខ្លាំងដោយកូវីដ-១៩។
យោងតាមតួលេខរដ្ឋបាលសុវត្ថិភាពដឹកជញ្ជូនបានបង្ហាញថា គ្រាន់តែថ្ងៃសុក្រ ទី១២ ខែមីនា កន្លងទៅនេះ អ្នកធ្វើដំណើរជាង១.៣៥លាននាក់ត្រូវបានចុះឈ្មោះ (Check In) ឆ្លងកាត់ព្រលានយន្តហោះនៅទូទាំងសហរដ្ឋអាមេរិក។ វាជាតួលេខច្រើនបំផុត បើគិតចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

បើទោះជាការងើបឡើងវិញបែបនេះក្តី ក៏បរិមាណនេះនៅមិនទាន់ស្មើនឹងពាក់កណ្តាលនៃចំនួនអ្នកធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះអាមេរិកដូចជាឆ្នាំធម្មតាឡើយ។
ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសឡើងខ្ពស់ពីមុនគិតចាប់តាំងជំងឺឆ្លងកូវីដ-១៩បានផ្ទុះឡើងគឺអ្នកធ្វើដំណើរជិត១.៣៣លាននាក់កាលពីថ្ងៃទី៣ ខែមករា ដើមឆ្នាំ២០២១។
ចរាចរណ៍ផ្លូវអាកាសបានធ្លាក់ចុះដល់កម្រិតទាបជាប់កំណត់ត្រាគឺមានតែអ្នកធ្វើដំណើរត្រឹម ៨៧ ៥៣៤នាក់ប៉ុណ្ណោះកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំមុននៅសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកបានទទួលរងការវាយប្រហារដោយកូវីដ-១៩ ខ្លាំងជាងគេបំផុតក្នុងពិភពលោក បើតាមរបាយការណ៍គឺមានអ្នកស្លាប់ដល់ ៥៣៤ ០០០នាក់។
ទោះបីជាយ៉ាងណា សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងជាង១០០លានដូសហើយ ហើយចំនួនអ្នកឆ្លងថ្មីបានធ្លាក់ចុះពីកម្រិតខ្ពស់ នៅរដូវវិស្សមកាល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២២ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


