ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនថាមពលយក្សអាមេរិក និងអង់គ្លេស ប្ដេជ្ញាបោះទុនជាង ២០ ប៊ីលានដុល្លារ នៅឥណ្ឌូណេស៊ី
ក្រុមហ៊ុនក្រុមហ៊ុនប្រេង និងឧស្ម័នយក្សរបស់អាមេរិក ExxonMobil បានបានបញ្ជាក់ជាថ្មី លើការប្តេជ្ញាវិនិយោគសរុបជាទឹកប្រាក់ប្រមាណ ១៥ ប៊ីលានដុល្លារ ដើម្បីអភិវឌ្ឍន៍គម្រោងចាប់យក និងស្តុកកាបូន (CCS) នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara។

នាយកប្រតិបត្តិរបស់ ExxonMobil អ្នកស្រី Carole Gall បានប្រកាសពីការប្ដេជ្ញានេះ ក្នុងអំឡុងកិច្ចប្រជុំនៅវិមានរដ្ឋជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ និងអ្នកតំណាងធុរកិច្ចសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារសប្ដាហ៍មុន។
រដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូណេស៊ី លោក Rosan Roeslani បានបញ្ជាក់ពីការវិនិយោគដដែល ហើយបានលើកឡើងផងដែរថា ក្រុមហ៊ុនថាមពលយក្សរបស់ចក្រភពអង់គ្លេស British Petroleum (BP) បានសន្យាបោះទុនសរុបជាប្រាក់ចំនួន ៧,៧ ប៊ីលានដុល្លារ សម្រាប់ការវិនិយោគស្រដៀងគ្នានៅក្នុងប្រទេសឥណ្ឌូណេស៊ី។

គួរបញ្ជាក់ថា ក្រុមហ៊ុន ExxonMobil និងក្រុមហ៊ុនថាមពលរដ្ឋឥណ្ឌូណេស៊ី Pertamina កាលពីខែវិច្ឆិកា ឆ្នាំមុន បានចុះកិច្ចព្រមព្រៀងសហការគ្នា ហើយបច្ចុប្បន្ន កំពុងធ្វើការលើគម្រោងចាប់យក និងស្តុកកាបូន តម្លៃ ២ ប៊ីលានដុល្លារ នៅក្នុងសមុទ្រជ្វា។ គម្រោងនេះ នឹងចាប់យក និងស្តុកកាបូនឌីអុកស៊ីត (CO2) ពីឧស្សាហកម្មក្នុងតំបន់ និងក្នុងស្រុក ចូលទៅក្នុងអាងក្រោមស្រទាប់ផែនដី Asri និង Sunda ដោយមានសមត្ថភាពចាប់ និងស្ដុកកាបូនរហូតដល់ ៣ ប៊ីលានតោន។
គម្រោងដដែល គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការកាត់បន្ថយការបំភាយកាបូន ផ្អែកលើការប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុរបស់ប្រទេស៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


