សេដ្ឋកិច្ច
ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានជិត $៥០ ពាន់លានរយៈពេល ១១ ខែ ឆ្នាំនេះ
ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ប្រមាណជាង ៤៩ ពាន់លានដុល្លារ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤នេះ កើនឡើង ១៧,៤% ធៀបនឹងរយៈពេលដូចគ្នាពីជាង ៤២,៥ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤។

ទិន្នន័យរបស់ GDCE បង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ ២៣,៩៣ ពាន់លានដុល្លារ កើនឡើង ១៦,៨% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២៥,៩៤ ពាន់លានដុល្លារ កើន ១៧,៩%។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ប្រាប់កម្ពុជាថ្មីថា តម្រូវការទីផ្សារអន្តរជាតិដូចជាអាមេរិក និងទីផ្សារអឺរ៉ុបកើនឡើង ធ្វើឱ្យការនាំចេញរបស់កម្ពុជាមានកំណើន។
អ្នកឧកញ៉ា លី ឃុនថៃ៖ «ការនាំចេញផលិតផលស្បែកជើង និងវាយនភណ្ឌកើនឡើងប្រមាណ ២០ ភាគរយនៅក្នុងឆ្នាំ ២០២៤ ធៀបនឹងឆ្នាំមុន ខណៈការបញ្ជាទិញច្រើន រួមផ្សំនឹងសន្តិភាពនយោបាយនៅកម្ពុជា»។

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ឱ្យដឹងថា កម្ពុជា អាចបំពេញតាមលក្ខខណ្ឌរបស់ប្រទេសដែលមានតម្រូវការ ហើយការបញ្ជាទិញពីកម្ពុជា ផ្ដោតលើទំនិញកាត់ដេរ សម្លៀកបំពាក់ និងសម្ភារធ្វើដំណើរ ដែលមានស្បែកជើងជាដើម សុទ្ធតែជាទំនិញអាទិភាព ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ដែលនាំទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា ការនាំចេញផលិតផលកសិកម្មក៏មានកំណើននៅឆ្នាំ ២០២៤ នេះ ខណៈកម្ពុជាមានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយបណ្ដាប្រទេសធំៗដែលជាដៃគូ ទាំងទ្វេភាគី និងពហុភាគី ក្នុងនោះមានប្រទេសចិន ដែលចិនបានទិញទំនិញកសិផលមួយចំនួនពីកម្ពុជាដូចជា អង្ករ ស្វាយកែវរមៀត ចេកអំបូងលឿងជាដើម ខណៈការនាំចេញកសិផលរបស់កម្ពុជាទៅប្រទេសជិតខាងក៏មានកំណើន។
ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕
អត្ថបទ៖ ឡេង ដេត
-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៨ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


