សេដ្ឋកិច្ច
ក្រុងរណបថ្មី អភិវឌ្ឍលើផ្ទៃដី ១៨០ ហិកតា នឹងលេចរូបរាងឡើង នៅក្នុងក្រុងអរិយក្សត្រឆាប់ៗ
ក្រុងរណបមួយថ្មីសន្លាងលេចរូបរាងឡើងនៅពេលខាងមុខឆាប់ៗ នៅក្នុងក្រុងអរិយក្សត្រ ដែលអភិវឌ្ឍដោយក្រុមហ៊ុន ឃុន សៀ លើផ្ទៃដី ១៨០ ហិកតា ស្ថិតនៅតាមបណ្ដោយមាត់ទន្លេទល់មុខកោះពេជ្រ និងកោះនរា។
លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ នេះថា ពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍នៅក្រុងអរិយក្សត្រនឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤។

លោកអភិបាលក្រុងបានឱ្យដឹងថា នៅពេលដែលគម្រោងអភិវឌ្ឍន៍នេះដំណើរការ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនសម្រាប់ក្រុងអរិយក្សត្រ និងប្រជាពលរដ្ឋ។
លោក ចាន់ តារា បានឱ្យដឹងថា អ្នកឧកញ៉ា ឃុន សៀ នឹងអភិវឌ្ឍតំបន់នេះឱ្យទៅជាទីក្រុង ដែលមានហេដ្ឋារចនាសម្ព័ន្ធច្រើន ដែលគម្រោងនេះ នឹងធ្វើឱ្យវិស័យអចលនទ្រព្យនៅក្នុងក្រុងអរិយក្សត្រមានកំណើន ដែលមានភាពវិជ្ជមានសម្រាប់សេដ្ឋកិច្ច។
ក្រៅពីនេះ គម្រោងនេះ ក៏នឹងអាចបង្កើតការងារសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងអរិក្សត្រ ចៀសវាងការចំណាកស្រុក ហើយនៅពេលខាងមុខតំបន់នេះ អាចទៅជាតំបន់ទេសចរណ៍ផង តំបន់ពាណិជ្ជកម្មផង ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន យល់ឃើញថា ចំងាយពីកោះពេជ្រ-កោះនរា និងក្រុងអរិយក្សត្រ ប្រហាក់ប្រហែលគ្នា ប្រសិនបើមានក្រុងរណបជាដំណឹងល្អសម្រាប់រាជធានីភ្នំពេញ ដែលមានអ្នកវិនិយោគដាក់ទុន។
លោកបានអះអាងថា តម្លៃដីនៅក្រុងអរិយក្សត្រអាចនឹងកើនឡើង ប៉ុន្តែអាស្រ័យលើចំនួនប្រជាសាស្ត្រផងដែរ៕

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


