ព័ត៌មានជាតិ
អាជ្ញាធរក្រុងអរិយក្សត្រ ចុះផ្អាកសកម្មភាពសាងសង់ សំណង់មួយកន្លែងភ្លាមៗក្រោយរកឃើញគ្មានច្បាប់សាងសង់
លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ បានអោយលោក ជា ហ៊ោ អភិបាលរងក្រុងអរិយក្សត្រ ដឹកនាំក្រុងការងារមន្រ្តីជំនាញចុះពិនិត្យទីតាំងការដ្ឋានកំពុងសាងសង់មួយកន្លែង ស្ថិតនៅក្បាលដីលេខ ១៣៨៩ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោយចុះពិនិត្យអាជ្ញាធរបានរកឃើញថាទីតាំងការដ្ឋាន ដែលបានបើកដំណើរការសាងសង់ ដោយមិនមានទាំងលិខិតអនុញ្ញាតសាងសង់ និងលិខិតបើកការដ្ឋានសាងសង់ តាមបទប្បញ្ញត្តិច្បាប់ជាធរមាន។ ការដ្ឋានសំណង់ខាងលើ ជាកម្មសិទ្ធិរបស់លោក លីវ តុងមីន និងលោក ឡេង ខេង។

លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ
កន្លងមក រដ្ឋបាលក្រុងអរិយក្សត្របានចុះណែនាំ និងចេញសេចក្តីជូនដំណឹងជាច្រើនលើក ដើម្បីឱ្យម្ចាស់សំណង់ផ្អាកការដ្ឋាន និងរក្សាស្ថានភាពដើមជាបណ្ដោះអាសន្ន ប៉ុន្តែម្ចាស់សំណង់នៅតែបន្តអំពើរឹងរូស មិនអនុវត្តតាមការណែនាំ និងបន្តសាងសង់ដោយលួចលាក់។ ហើយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល បានណែនាំម្ដងទៀត ម្ចាស់សំណង់ខាងលើនៅតែមិនសហការណ៍ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាលដែនដី រដ្ឋបាលក្រុងអរិយក្សត្រ តម្រូវឱ្យលោកផ្អាកសាងសង់សំណង់ដែលបានសាងសង់នោះ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។


ក្នុងករណីលោកមិនអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងអរិយក្សត្រ។ អាជ្ញាធរនឹងចុះអនុវត្តវិធានការរដ្ឋបាលរុះរើសំណង់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់សម្ភារៈអ្វីឡើយ ករណីរឹងរូសនៅមិនសហការណ៍ រដ្ឋបាលក្រុង នឹងកសាងសំណុំរឿងបញ្ជួនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ច្បាប់ជាធរមាន។


រដ្ឋបាលក្រុងអរិយក្សត្រ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់គម្រោងសំណង់ទាំងអស់ សូមគោរពតាមនីតិវិធីច្បាប់ ធ្វើការស្នើសុំអនុញ្ញាតច្បាប់ឱ្យបានត្រឹមត្រូវ មុននឹងចាប់ផ្តើមសាងសង់ ដើម្បីចៀសវាងការប្រឈមមុខនឹងវិធានការផ្លូវច្បាប់ និងការខាតបង់៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


