សេដ្ឋកិច្ច
ផ្សារសមុទ្រដំបូងគេបង្អស់នៅប្រទេសកម្ពុជា បានប្រកាសលក់ជាផ្លូវការនៅតំបន់តារាសាគរ ខេត្តកោះកុង
ក្រុមហ៊ុន Coastal City Development Group Co., Ltd. ដែលជាអ្នកអភិវឌ្ឍន៍ឈានមុខគេមួយនៅកម្ពុជា បានប្រកាសបើកគម្រោងពាណិជ្ជកម្មថ្មីរបស់ខ្លួនដែលមានឈ្មោះថាគម្រោងផ្សារផែកោះស្តេច។ គម្រោងនេះស្ថិតនៅក្នុងតំបន់តារាសាគរ ដែលជាតំបន់មានការអភិវឌ្ឍខ្លាំងមួយនៅខេត្តកោះកុង។ គម្រោងផ្សារផែកោះស្តេច ត្រូវបានអភិវឌ្ឍលើដីទំហំ 1.7 ហិចតា ជាផ្សារសមុទ្រដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដោយវាបញ្ចូលសម្រង់ផ្នែកពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍មកជាចំណុចស្នូលតែមួយ។ ស្ថិតនៅតំបន់តារាសាគរ នៃខេត្តកោះកុង គម្រោងនេះត្រូវបានគេរំពឹងថានឹងក្លាយទៅជាតំបន់ពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់មួយ ដែលផ្តល់នូវបទពិសោធន៍ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Coastal City Development Group Co., Ltd. គឺជាអ្នកអភិវឌ្ឍន៍ដំបូងគេនៅកម្ពុជា ដែលបានអភិវឌ្ឍគម្រោងធំៗ ដូចជា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ កំពង់ផែទឹកជ្រៅអន្តរជាតិ ការដ្ឋានវារីអគ្គិសនី សណ្ឋាគារនិងរីសតប្រណិត ជាមួយនឹងផ្លូវកៅស៊ូសាយ ភូថងដែលបានសាងសង់ដោយក្រុមហ៊ុនផ្ទាល់។ វាគឺជាគម្រោងអភិវឌ្ឍន៍ដែលសំខាន់បំផុតមួយសម្រាប់តំបន់តារាសាគរដែលបានលើកស្ទួយសក្តានុពលទេសចរណ៍ និងការអភិវឌ្ឍនៅខេត្តកោះកុង។

គម្រោងផ្សារផែកោះស្តេចត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូនតម្លៃសមរម្យ និង បំពេញតម្រូវការរបស់ប្រជាជនក្នុងតំបន់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាតំបន់នេះ។ គម្រោងផ្សារផែកោះស្តេចនឹងមានទីតាំងល្អឥតខ្ចោះ មានខ្សាច់សស្អាតប្លែកភ្នែក ហើយតម្លៃក៏សមរម្យសម្រាប់អាជីវកម្ម និងភ្ញៀវទេសចរផងដែរ។ លើសពីនេះ គម្រោងនេះមានការភ្ជាប់ផ្លូវទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ ដូចជាកោះស្តេច និងកោះផ្សេងៗ ទីលានប្រណាំងឡាន Go Kart និងចំណត វិរៈ ប៊ុនថាំ ។

គម្រោងផ្សារផែកោះស្តេចនឹងក្លាយទៅជាគោលដៅទេសចរណ៍ដ៏ស្វាហាប់ ដែលគម្រោងផ្សារនេះផ្តល់ជូនទីតាំងហាងចំនួន ៣១០ ទីតាំងសម្រាប់អាជីវកម្មគ្រប់ប្រភេទ ដើម្បីបម្រើភាពងាយស្រួល និងសេវាកម្មដ៏ចម្រុះសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាខេត្តកោះកុង និងតំបន់កោះស្តេចរួមទាំងកោះផ្សេងៗទៀត។ គម្រោងផ្សារផែកោះស្តេច នេះមានទំហំហាងធំបំផុតបើប្រៀបធៀបនឹងផ្សារដទៃៗ ដោយមានទំហំចាប់ពី ១២ ម៉ែត្រការ៉េ ដល់ ១០៨ ម៉ែត្រការ៉េ ដែលអាចបំពេញតម្រូវការរបស់អាជីវករដែលមានទិសដៅផ្សេងៗគ្នា។ ជាផ្សារដែលបណ្តុំដោយគ្រឿងសមុទ្រស្រស់ៗ ម្ហូបឆ្ងាញ់ប្រចាំតំបន់ កន្លែងលក់ផលិតផល វត្ថុអនុស្សាវរីយ៍ និងផលិតផលសិប្បកម្មសម្បូរបែប ផ្សារផែកោះស្តេចនឹងក្លាយទៅជាចំណុចទាក់ទាញសំខាន់សម្រាប់ភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ។

គម្រោងនេះត្រូវបានគេរំពឹងថានឹងក្លាយទៅជាចំណុចទាក់ទាញសំខាន់មួយនៅខេត្តកោះកុង និងបន្ថែមចំណូលសេដ្ឋកិច្ចសម្រាប់តំបន់នេះ។ ដូចទៅនឹងផ្សារក្តាមនៅកែប ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនគ្រប់ទិសទី គម្រោងផ្សារផែកោះស្តេចនេះក៏នឹងមានសក្ដានុពលដើម្បីនាំចូលភ្ញៀវទេសចរច្រើនជាងមុន និងលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុកបានយ៉ាងមានប្រសិទ្ធភាព។ វាស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងតាមរយៈ +855 98 708 898 Telegram : https://t.me/kohsdachportmarket TikTok : kohsdachportmarket (https://www.tiktok.com/@kohsdachportmarket?_t=8sAj7PpFuLv)៕


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


