ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលថៃអនុម័តការដំឡើងប្រាក់ឈ្នួលអប្បបរមា ទោះរងការរិះគន់
នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារបានអនុម័តការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីចាប់ពីខែមករាតទៅ ការបន្ធូរបន្ថយពន្ធដើម្បីជំរុញការចំណាយ និងដំណាក់កាលទី២នៃផែនការចែកលុយឱ្យពលរដ្ឋរបស់រដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

កាលពីមុន រដ្ឋាភិបាលភឿថៃបានសន្យាថា នឹងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ ៤០០ បាតទូទាំងប្រទេស ដើម្បីជួយជំរុញសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការប្រាក់ឈ្នួលជាតិត្រីភាគីថៃកាលពីថ្ងៃចន្ទ បានសម្រេចចិត្តដំឡើងប្រាក់ឈ្នួលដល់ ៤០០ បាត តែនៅក្នុងខេត្តភូកេត ឆាឈឿងសៅ ឆុនបុរី រ៉ាក់យ៉ង និងកោះសាម៊ុយនៃខេត្តស៊ូរ៉ាត់ថានី ប៉ុណ្ណោះ។ តាមខេត្តផ្សេងទៀត ប្រាក់ឈ្នួលនឹងកើនឡើងជាមធ្យម ២ ភាគរយ ចន្លោះពី ៣៣៧-៣៨០ បាត ដោយអាស្រ័យទៅលើខេត្តរៀងៗខ្លួន ខណៈប្រាក់ឈ្នួលនេះ មានចន្លោះពី ៣៣០-៣៧០ បាត នាពេលបច្ចុប្បន្ន។
កន្លងមក ក្រុមខាងកម្មករថៃបានរិះគន់ថា ការដំឡើងប្រាក់ឈ្នួលតាមខេត្ត នឹងបង្កើតភាពមិនស្មើរគ្នា ខណៈដែលទំនិញ ទឹកភ្លើង និងអ៊ិនអឺណិតប្រើប្រាស់មានតម្លៃដូចគ្នា។ ពួកគេបានទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការដំឡើងបែបនេះ និងទាមទារប្រាក់ឈ្នួលកុំឱ្យតិចជាង ៤០០ បាត/ថ្ងៃ។
យ៉ាងណាមិញ ក្រុមអ្នកខាងអាជីវកម្មវិញ បានលើកឡើងថា ការដំឡើងប្រាក់ខែទូទាំងប្រទេស ៤០០ បាត/ថ្ងៃ នឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ដោយវាដំឡើងថ្លៃឈ្នួលពលកម្ម/ផលិតកម្ម បង្កហានិភ័យកាន់តែខ្លាំងដល់ការបិទរោងចក្រ ការបាត់បង់ការងារ និងលទ្ធភាពនៃការងើបឡើងនៃអតិផរណា ចំពេលដែលសេដ្ឋកិច្ចក៏មិនអំណោយផល។ ក្រុមដដែលប្រឆាំងនឹងការដំឡើងប្រាក់ខែទូទាំងប្រទេស ដោយថា វាមិនអាចទៅរួច ដោយសារតែស្ថានភាពនៃសេដ្ឋកិច្ចខុសគ្នាទៅតាមខេត្ត។

ក្រៅពីបញ្ហាប្រាក់ឈ្នួល អ្នកស្រី ផែតងតាន ដែលសង្ឃឹមថាសេដ្ឋកិច្ចថៃនឹងកើនឡើងលើស ៣ ភាគរយ នៅឆ្នាំក្រោយ បានថ្លែងថា រដ្ឋាភិបាលក៏បានអនុម័តលើការបន្ធូរបន្ថយពន្ធដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុកដែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។
ក្រៅពីនេះ នាយករដ្ឋមន្រ្តីដដែល បានថ្លែងថា គណៈរដ្ឋមន្ត្រីបានអនុម័តដំណាក់កាលទី២ នៃផែនការចែកប្រាក់ដល់មនុស្សចាស់ចំនួន ៤ លាននាក់ សរុបជាទឹកប្រាក់ ៤០ ប៊ីលានបាត ចាប់ពីខែមករា តទៅ។
ដំណាក់កាលទី១ នៃផែនការនេះ ត្រូវបានដាក់ឱ្យដំណើរការក្នុងខែកញ្ញា ដោយមនុស្សប្រហែល ១៤,៥ លាននាក់ ទទួលបានប្រាក់ ១០ ០០០ បាត/ម្នាក់។ រដ្ឋាភិបាល គ្រោងនឹងចែកប្រាក់បែបនេះ ដល់ប្រជាជនសរុបប្រមាណ ៤៥ លាននាក់ ដែលមានសិទ្ធិ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


