Connect with us

ព័ត៌មានអន្ដរជាតិ

ការវិនិយោគបរទេស​នៅថៃ​ កើនឡើង​កប់ពពក​នៅឆ្នាំនេះ​ ជាង ១១០ ភាគរយ​

បានផុស

នៅ

​​នាយកដ្ឋាន​អភិវឌ្ឍន៍​អាជីវកម្ម​ថៃ​ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ ក្រុមហ៊ុនបរទេសសរុបចំនួន ៨៨៤ បាន​ទទួល​ការ​អនុម័ត​ឱ្យ​​វិនិយោគក្នុងប្រទេសថៃ នៅរយៈពេល​ ១១ ខែដើមឆ្នាំ​ ២០២៤ ​ក្រោមច្បាប់ធុរកិច្ចបរទេសឆ្នាំ ១៩៩៩។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវិនិយោគទាំង​នេះ​ សរុប​ជា​ទឹក​ប្រាក់​ប្រមាណ​ ២១៣,៩៦ ប៊ីលាន​បាត​ ដោយ​កើន​ឡើង​ប្រមាណ​ ១១៨ ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពីឆ្នាំ​មុន​។ ​

អគ្គនាយកនៃនាយកដ្ឋាន លោក Oramon Sapthaweetham ​បាននិយាយថា ចំនួនក្រុមហ៊ុនបរទេសដែលត្រូវបានអនុម័តនៅឆ្នាំនេះ មាន​ចំនួន​ ៦១២ ក្រុមហ៊ុន ដោយ​បានកើនឡើងចំនួន ៤៤ ភាគរយ​ ​ធៀប​នឹង​ឆ្នាំ​មុន​។ ទោះជាយ៉ាងណាក៏ដោយ ការ​ជួលជនជាតិ​ថៃ​ឱ្យ​បម្រើ​ការ​ បាន​ធ្លាក់ចុះ​រហូតដល់​ជាង​ ៤០ ភាគរយ​ មកត្រឹម​ ​៣ ៦៧១ នាក់ នៅឆ្នាំ​នេះ​។

ប្រទេស​ដែល​ជា​ប្រភព​នៃ​ការ​វិនិយោគធំៗ​ រួម​មាន​ ជប៉ុន សិង្ហបុរី​ ចិន​ដីគោក សហរដ្ឋអាមេរិក​ និងក្រុង​ហុងកុង។ លោក Oramon បាននិយាយថា អាជីវកម្មដែលទទួលបានការវិនិយោគពីបរទេសខ្ពស់រួមមាន ការរចនាវិស្វកម្មសម្រាប់ឧស្សាហកម្មរថយន្ត ការផ្គុំអេឡិចត្រូនិក និងអគ្គិសនី សេវាកម្មកម្មវិធីវេទិកា ​ការផលិតគ្រឿងបន្លាស់សម្រាប់ឧស្សាហកម្មរថយន្ត ដែក និងប្លាស្ទិកជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម