ព័ត៌មានអន្ដរជាតិ
ហេតុអ្វី អ៊ីស្រាអែល បារម្ភខ្លាំងម្ល៉េះ រឿងអាមេរិកចង់លក់ F-35 ឲ្យតួកគី?
កាលពីដើមខែកក្កដា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា លោកនឹងលុបចោលទណ្ឌកម្មលើតួកគី ហើយសម្រេចចិត្ត លក់យន្តហោះចម្បាំង F-35 ទៅឲ្យប្រទេសនេះវិញ ក្នុងពេលឆាប់ៗ។

ចំណាត់ការរបស់លោកត្រាំ គឺជារឿងល្អសម្រាប់តួកគី ប៉ុន្តែបែរជាធ្វើឲ្យអ៊ីស្រាអែលឯណោះ នៅមិនសុខ ដេកមិនលក់បក់មិនល្ហើយ ដោយបង្ហាញក្តីបារម្ភខ្លាំងៗ។
ហេតុអ្វី អ៊ីស្រាអែល បារម្ភខ្លាំងម្ល៉េះ រឿងអាមេរិកចង់លក់ F-35 ឲ្យតួកគី?

បណ្តាសារព័ត៌មានអន្តរជាតិ បានលើកហេតុផលធំៗ ៤យ៉ាង នៅពីក្រោយក្តីបារម្ភរបស់អ៊ីស្រាអែល ក្នុងនោះមានដូចជា៖
១. អ៊ីស្រាអែល ខ្លាចខ្លួនបាត់បង់ឧត្តមភាពដែនអាកាស
តាមការផ្សាយរបស់ Axios, សហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តជាប្រវត្តិសាស្ត្រ ជួយឲ្យអ៊ីស្រាអែល រក្សាបាននូវ «ឧត្តមភាពយោធាដាច់គេ» នៅក្នុងតំបន់មជ្ឈិមបូព៌ា ប៉ុន្តែប្រសិនបើតួកគី ទទួលបាន F-35 ដែលជាយន្តហោះចម្បាំងជំនាន់ទី៥ ដ៏ទំនើបបំផុត វានឹងធ្វើឲ្យអ៊ីស្រាអែល បាត់បង់ភាពលេចធ្លោខាងបច្ចេកវិទ្យាអាកាសចរណ៍យោធាតែមួយគត់ នៅក្នុងតំបន់។ ជុំវិញរឿងនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ព្រមានថា ការលក់នេះនឹង បំផ្លាញតុល្យភាពអំណាចយោធា នៅមជ្ឈិមបូព៌ា។
២. ជម្លោះតួកគី-អ៊ីស្រាអែល
រយៈពេលចុងក្រោយនេះ ទំនាក់ទំនងរវាងអ៊ីស្រាអែល និងតួកគី បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារថ្នាក់ដឹកនាំតួកគី តែងតែរិះគន់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល។ ដូច្នេះហើយ ការលក់នេះ ពិតជាធ្វើឲ្យភាគីម្ខាង ឃ្នើសចិត្តមិនតិចឡើយ។
៣. ហានិភ័យលេចធ្លាយការសម្ងាត់បច្ចេកវិទ្យាទៅឲ្យ រុស្ស៊ី ឬ អ៊ីរ៉ង់
គេហទំព័រ The Jerusalem Post ផ្សាយថា កាលពីមុន តួកគីត្រូវបានអាមេរិក ដកចេញពីកម្មវិធី F-35 ដោយសារការទិញប្រព័ន្ធការពារអាកាស S-400 ពីរុស្ស៊ី។ អ៊ីស្រាអែល និងសមាជិកសភាអាមេរិកមួយចំនួននៅតែបារម្ភថា បើផ្តល់ F-35 ឲ្យតួកគី វានឹងអាចអនុញ្ញាតឲ្យរុស្ស៊ី ទទួលបានទិន្នន័យសម្ងាត់អំពីសមត្ថភាពបំបាំងកាយរបស់យន្តហោះនេះដែរ។
ម្យ៉ាង សេណារីយ៉ូដ៏អាក្រក់មួយដែលអ៊ីស្រាអែលបារម្ភ គឺថា តួកគី អាចចែករំលែកបច្ចេកវិទ្យា ឬសមត្ថភាពក្នុងការតាមដានយន្តហោះ F-35 ទៅឲ្យសត្រូវរបស់អ៊ីស្រាអែល ដូចជា អ៊ីរ៉ង់ ឬ ស៊ីរី ដែលអាចប៉ះពាល់ដល់លទ្ធភាពរបស់អ៊ីស្រាអែល ក្នុងការវាយប្រហារការពារខ្លួនជាមុន។
៤. មហិច្ឆតាពង្រីកឥទ្ធិពលរបស់ តួកគី
យោងតាមការផ្សាយរបស់ទស្សនាវដ្តី Forbes, អ៊ីស្រាអែល យល់ឃើញថា តួកគីមានមហិច្ឆតាពង្រីកអំណាច និងកងទ័ពនៅក្នុងតំបន់។ ក្រៅពីការគំរាមកំហែងដោយប្រយោលដល់អ៊ីស្រាអែល សកម្មភាពយោធារបស់តួកគី ក៏កំពុងបង្កក្តីបារម្ភ ដល់សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល នៅតំបន់មេឌីទែរ៉ាណេខាងកើតផងដែរ គឺប្រទេសក្រិក និងស៊ីព ផងដែរ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


