ព័ត៌មានអន្ដរជាតិ
ត្រាំ មិនខ្វល់ពីគម្រោង EU ដែលហាមឃាត់ការនាំចូលស្បៀងពីអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យបាននិយាយក្នុងឥរិយាបទមិនខ្វល់ខ្វាយ ចំពោះសេចក្ដីរាយការណ៍ដែលថា សហភាពអឺរ៉ុប (EU) កំពុងជំរុញលើការហាមឃាត់ការនាំចូលសណ្ដែកសៀង និងទំនិញស្បៀងផ្សេងៗទៀតពីសហរដ្ឋអាមេរិក ចំពេលដែលភាពតានតឹងនៃទំនាក់ទំនងរវាងសម្ព័ន្ធទាំង២បានកើនឡើង ទាំងផ្នែកនយោបាយ និងពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយចូលរួមការប្រណាំងរថយន្ត Daytona 500 ក្នុងរដ្ឋហ្វ្លរីដា លោក Trump បានគូសបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកកំពុងប្រកាន់ខ្ជាប់នូវផែនការរបស់ខ្លួនក្នុងការចាប់ផ្តើមអនុវត្ត «ពន្ធគយឆ្លើយតបឱ្យស្មើភាពគ្នា» ដែលសំដៅលើពន្ធដាក់លើទំនិញនៃប្រទេសដទៃ ក្នុងអត្រាដែលប្រទេសដទៃដាក់លើទំនិញរបស់អាមេរិក។
លោកថ្លែងចំពោះផែនការរបស់សហភាពអឺរ៉ុបយ៉ាងដូច្នេះថា៖ «មិនអីទេ ខ្ញុំមិនប្រកាន់ទេ។ ឱ្យពួកគេធ្វើចុះ។ ឱ្យពួកគេធ្វើ វាគ្រាន់តែធ្វើឱ្យពួកគេរងផលប៉ះពាល់ប៉ុណ្ណោះ»។
គួររំឭកថា កាលពីថ្ងៃអាទិត្យផងដែរថា កាសែត Financial Times បានរាយការណ៍ថា គណៈកម្មការអឺរ៉ុបនឹងយល់ព្រមនៅសប្តាហ៍ក្រោយ ដើម្បីសម្រេចការកំណត់ការនាំចូលដ៏តឹងរ៉ឹងលើទំនិញស្បៀងមួយចំនួន ដោយធ្វើឡើងតាមស្តង់ដារផ្សេងៗគ្នា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារកសិកររបស់អឺរ៉ុប ដោយលើកឡើងផងដែរចំពោះគោលនយោបាយពាណិជ្ជកម្មស្មើភាពគ្នារបស់លោក ត្រាំ។

របាយការណ៍បានដដែលថា គោលដៅដំបូងនៃគម្រោងរបស់ប្លុក អាចរាប់បញ្ចូលទាំងដំណាំរបស់សហរដ្ឋអាមេរិក ដូចជាសណ្តែកសៀងដែលដាំដុះដោយប្រើថ្នាំសម្លាប់សត្វល្អិត ខណៈកសិករសហភាពអឺរ៉ុបមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់។
ជុំវិញបញ្ហានេះ មន្ត្រីសេតវិមានម្នាក់បានប្រាប់រ៉យទ័រថា លោក ត្រាំ កំពុងប្រយុទ្ធដើម្បីពាណិជ្ជកម្មដោយយុត្តិធម៌ និងស្មើភាពគ្នាទៅវិញទៅមក ហើយនឹងក្រោកឈរឡើងសម្រាប់កសិករអាមេរិក។
គួរគូសបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកំពុងកើនឡើង បន្ទាប់ពីលោក ត្រាំ ប្រកាសដាក់ពន្ធ ២៥ ភាគរយ លើដែកថែប និងអាលុយមីញ៉ូមចាប់ពីថ្ងៃទី ១២ មីនាពន្ធឆ្លើយតបឱ្យស្មើភាពគ្នាពីខែមេសា និងពន្ធដាច់ដោយឡែកមួយចំនួនទៀតលើរថយន្ត ឱសថ និងបន្ទះឈីប។ ខណៈបង្ហាញពីទំនោរលើការចរចា សហភាពអឺរ៉ុបក៏បានប្រកាសថានឹងវាយបកជាមួយនឹងវិធានការពន្ធផងដែរ។ ក្រៅពីនេះ ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំង២ ក៏រង្គុះរង្គើជុំវិញបញ្ហាសន្តិសុខ និងការពារជាតិផងដែរ ជាពិសេសលើបញ្ហាអ៊ុយក្រែន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


