ព័ត៌មានជាតិ
តើមានលក្ខខណ្ឌយ៉ាងណាខ្លះ ដើម្បីអាចធ្វើការនៅការដ្ឋានរ៉ែមាសខេត្តមណ្ឌលគិរី?
បុគ្គលិកនិងកម្មករ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុនជីករុករករ៉ែមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី បច្ចុប្បន្នមានប្រមាណ ៧០០ នាក់មានទាំងខ្មែរនិងបរទេស។
មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល បានប្រតិបត្តិការរុករករ៉ែមាសនៅតំបន់អូរខ្វាវខេត្តមណ្ឌលគិរីតាំងពីឆ្នាំ ២០២១។

លោក នូ ផល្លា ប្រធានផ្នែករដ្ឋបាល និងធនធានមនុស្សនៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល
លោក នូ ផល្លា ប្រធានផ្នែករដ្ឋបាល និងធនធានមនុស្សនៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល បានគូសបញ្ជាក់ថា លក្ខខណ្ឌក្នុងការការជ្រើសរើសបុគ្គលិកនិងកម្មករ បម្រើការងារនៅក្រុមហ៊ុនមានភាពខុសគ្នា ផ្អែកលើកម្រិតនៃការងារតាមផ្នែកនិងតួនាទីនីមួយៗ។
បុគ្គលិកជំនាញមុនត្រូវបានជ្រើសរើសមកធ្វើការ ត្រូវតែមានសមត្ថភាពចំណេះដឹង ឆ្លងកាត់ការសិក្សាដល់សាកលវិទ្យាល័យ និងការសម្ភាសជាច្រើនដំណាក់កាល។ ដោយឡែកបុគ្គលិកគ្មានជំនាញ ក៏ក្រុមហ៊ុនមានតម្រូវការដូចគ្នា ដែលអាចធ្វើការនៅរណ្តៅរ៉ែ ហើយក្រុមហ៊ុនក៏នឹងផ្តល់ការបណ្ដុះបណ្ដាលបន្ថែម ដើម្បីគាំទ្រជួយដល់អ្នកបច្ចេកទេស រួមទាំងអ្នកគ្រប់គ្រងនៅការដ្ឋាន។
បុគ្គលិកកម្មករដែលត្រូវបានជ្រើសរើសបម្រើការងារនៅការដ្ឋាន គឺក្រុមហ៊ុនផ្តល់ឱកាសស្មើៗគ្នាមិនថាប្រុសឬស្រី។
បើតាមលោក នូ ផល្លា តាមរយៈគម្រោងការដ្ឋាននៅអូរខ្វាវ បច្ចុប្បន្នបានបង្កើតការងារប្រមាណ ៧៥០ នាក់ ដែលមានចម្រុះជាតិសាសន៍ទាំងខ្មែរនិងបរទេស។ ដោយឡែកពលរដ្ឋខ្មែរដែលទទួលបានឱកាសការងារដោយផ្ទាល់ មានប្រមាណ ៦៥៩ នាក់៕
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


