សេដ្ឋកិច្ច
កសិករវៀតណាមបារម្ភពីតម្លៃទុរេន ខណៈជិតដល់រដូវប្រមូលផលធំ
កសិករវៀតណាមកំពុងព្រួយបារម្ភពីការធ្លាក់ចុះនៃតម្លៃទុរេនកាន់តែខ្លាំង ខណៈរដូវនៃការប្រមូលផលធំកាន់តែខិតជិតមកដល់ ចំពេលមានការរឹតត្បឹតការនាំចូលពីចិន ដែលជាទីផ្សារលក់ទុរេនដ៏ធំបំផុត។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

ការរឹតត្បឹតរបស់ចិន បានធ្វើឱ្យការនាំចេញ និងតម្លៃទុរេនវៀតណាមធ្លាក់ចុះខ្លាំង ដោយតម្លៃទុរេនចេញពីចម្ការនៅតំបន់ដីសណ្តទន្លេមេគង្គ ប្រភេទ Ri 6 ធ្លាក់ចុះមកនៅត្រឹម ៤៧ ០០០-៦២ ០០០ ដុង (១,៨៤-២,៤២ ដុល្លារ)/គីឡូក្រាម ខណៈតម្លៃទុរេន Monthong ធ្លាក់ចុះត្រឹម ៨០ ០០០- ១០០ ០០០ ដុង (៣,១២-៣,៩ ដុល្លារ)/គីឡូក្រាម។
កសិករវៀតណាមព្រួយបារម្ភថា តម្លៃនេះអាចនឹងបន្តធ្លាក់ចុះទៀត ចំពេលដែលពួកគេកំពុងត្រៀមប្រមូលផលនៅខែមេសាខាងមុខ ដែលជារដូវសំខាន់។
កសិករម្នាក់មកពីក្រុង Can Tho នៃតំបន់ដីសណ្តមេគង្គ បានថ្លែងប្រាក់កាសែត Lao Dong ថា៖ «តម្លៃទុរេនក្រៅរដូវ បានធ្លាក់ចុះទាបរួចហើយ។ យើងព្រួយបារម្ភថា វានឹងធ្លាក់ចុះទៀតរហូតដល់ ៣០ ០០០ ដុង/គីឡូក្រាម ឬក៏ ២៥ ០០០ ដុង/គីឡូក្រាម។
ក្នុងអំឡុងពេលនេះ កាលពីឆ្នាំមុន ទុរេនប្រភេទ Ri 6 ត្រូវបានលក់ក្នុងតម្លៃ ១២០ ០០០-១២៦ ០០០ ដុង/គីឡូក្រាម ខណៈទុរេន Monthong លក់នៅតម្លៃ ១៧៥ ០០០-២០០ ០០០ ដុង។

គួររំឭកថា កាលពីដើមខែមករា ចិនបានចាប់ផ្តើមតម្រូវឱ្យមានលិខិតបញ្ជាក់ដែលថា ទុរេននាំទៅចិនមានមានផ្ទុកសារធាតុគីមី Auramine O ឬ Basic Yellow 2 ដែលអាចបង្កជំងឺមហារីក។ តាំងពីពេលនោះមក ចិនត្រួតពិនិត្យរាល់ការដឹកជញ្ជូនទុរេនពីប្រទេសវៀតណាម ដែលធ្វើឱ្យមានការជាប់គាំងនៅព្រំដែន ដោយទុរេនខ្លះត្រូវបានបដិសេធមិនឱ្យនាំចូល និងបកក្បាលយកមកលក់ក្នុងស្រុកវិញ។
ជាលទ្ធផល ការនាំចេញទុរេនទៅកាន់ទីផ្សារចិន ចាប់ពីខែមករា ដល់ពាក់កណ្តាលខែកុម្ភៈ បានធ្លាក់ចុះ ៨០ ភាគរយ។ នេះបើយោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម។
ការនាំចេញទុរេនវៀតណាម បានឈានដល់កម្រិតខ្ពស់បំផុតប្រមាណ ៣,៣ ប៊ីលានដុល្លារកាលពីឆ្នាំមុន ដោយកើនឡើង ៥០ ភាគរយ នៅឆ្នាំ ២០២៣ ដោយ ៩៧ ភាគរយ ក្នុងនោះត្រូវបាននាំចេញទៅចិន។ ខណៈមានការផ្គត់ផ្គង់ច្រើន ឧស្សាហកម្មទុរេនត្រូវបានប្រឈមនឹងហានិភ័យ នៅពេលដែលពឹងផ្អែកខ្លាំងលើទីផ្សារលក់តែមួយ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ