Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងស្ទុះឡើងវិញបន្តិច ក្រោយធ្លាក់ចុះក្រោម ៧០ ដុល្លារ/បារ៉ែល

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ងើប​ឡើងវិញ​ ១ ភាគរយ ពេល​បញ្ចប់ការជួញដូរប្រចាំសប្ដាហ៍កាលពីថ្ងៃសុក្រ ជុំវិញ​ភាពស្រពិចស្រពិលនៃ​ដំណោះស្រាយសន្តិភាពពាក់ព័ន្ធនឹង​សង្រ្គាម​ឈ្លានពាន​របស់​រុស្ស៊ីលើអ៊ុយក្រែន​។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​ប្រេងឆៅនាពេលអនាគត ម៉ាក Brent បាន​កើនឡើង ៧០ សេន ឬ​ ១ ភាគរយ ដោយ​បញ្ចប់​ការជួញដូរ​នៅតម្លៃ ៧០,៥៨ ដុល្លារ/បារ៉ែល។ ចំណែក​ឯ​ប្រេងឆៅរបស់អាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បាន​កើន​ឡើង ៦៣ សេន ឬ​ ១ ភាគរយ​ ដូចគ្នា ដោយ​បញ្ចប់​ការជួញដូរ​នៅតម្លៃ ៦៧,១៨ ដុល្លារ/បារ៉ែល​។

តម្លៃនេះ គឺ​ខ្ពស់ជាងតិចតួច​ខ្លាំង ធៀប​នឹង​តម្លៃ​ពេល​បញ្ចប់​ការជួញដូរ​ កាលពីថ្ងៃសុក្រ​សប្ដាហ៍មុន​ ដែល​ធ្វើឱ្យ​អត្រាប្រចាំសប្ដាហ៍មានភាព​ប្រហាក់ប្រហែល​គ្នា។

អ្នកជំនាញលើកឡើងថា កំណើន​តម្លៃនៅថ្ងៃសុក្របណ្ដាល​មក​ពីភាព​ស្រពិចស្រពិលនៃ​ការឆ្ពោះទៅរក​បទឈប់​បាញ់នៃសង្រ្គាម​អ៊ុយក្រែន។ ការណ៍នេះ ធ្វើ​ឱ្យមាន​កម្សោយ​លើ​ការរំពឹងទុកដែលថា​ ប្រេងរុស្ស៊ី ដែលរងទណ្ឌកម្មពីលោកខាងលិច អាច​ហូរចូលទីផ្សារលោកខាងលិចជាថ្មី ដែលអាច​បង្កើន​ការផ្គត់ផ្គង់ ហើយបញ្ចុះតម្លៃប្រេង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម