ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចចិនបង្ហាញសញ្ញាប្រសើរឡើង ប៉ុន្តែបញ្ហាប្រឈមធំនៅបន្ត
ទិន្នន័យរដ្ឋាភិបាលចិនចេញផ្សាយនៅថ្ងៃចន្ទនេះ បានគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសបានបង្ហាញពីសញ្ញានៃភាពប្រសើរឡើងក្នុងរយៈពេល២ខែដំបូងនៃឆ្នាំនេះ ទោះបីជាវិបត្តិអចលនទ្រព្យបន្តជាបញ្ហាប្រឈមធំសម្រាប់កំណើនសេដ្ឋកិច្ចក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។

ទិន្នន័យការិយាល័យស្ថិតិជាតិចិន បង្ហាញថា ការលក់រាយបានកើនឡើង ៤ ភាគរយ នៅក្នុងខែមករា និងខែកុម្ភៈ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈផលិតកម្មឧស្សាហកម្ម បានកើនឡើង ៥,៩ ភាគរយ។
ទិន្នន័យនេះ បង្ហាញពីភាពប្រសើរឡើងខ្លាំងជាងការរំពឹងទុក ដែលជាសញ្ញាមួយបង្ហាញពីការស្ទុះងើបឡើងវិញនៃតម្រូវការក្នុងស្រុកចិន ខណៈនាពេលកន្លងមក កម្សោយនៃតម្រូវការ គឺជាបញ្ហាធំមួយសម្រាប់សេដ្ឋកិច្ចចិន។
អ្នកនាំពាក្យការិយាល័យ លោក Fu Linghui បាននិយាយថា សេដ្ឋកិច្ចកំពុងដើរទៅរកទិសដៅវិជ្ជមាន ប៉ុន្តែបានព្រមានថា បញ្ហាប្រឈមនៅតែមានក្នុងប្រទេស និងក្រៅប្រទេស។ ថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ពន្ធ ២០ ភាគរយ លើផលិតផលចិន ដែលអាចបង្កើនផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ដែលពឹងផ្អែកខ្លាំងលើការនាំចេញ។

លោក Fu បាននិយាយក្នុងសន្និសីទកាសែតយ៉ាងដូច្នេះថា៖ «បរិយាកាសខាងក្រៅប្រទេសកាន់តែស្មុគ្រស្មាញ និងជាបញ្ហា តម្រូវការក្នុងស្រុកចុះខ្សោយ ក្រុមហ៊ុនមួយចំនួននៅតែជួបឧបសគ្គ ហើយការស្ទុះងើបឡើងវិញរបស់សេដ្ឋកិច្ច នៅតែមិនស្ថិតស្ថេរ»។
វិបត្តិអចលនទ្រព្យដែលអូសបន្លាយពេលយូរ ក៏បន្តជះឥទ្ធិពលលើសេដ្ឋកិច្ចទាំងមូល ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ និងការចំណាយ។ ការិយាល័យស្ថិតិបាននិយាយថា ការវិនិយោគអចលនទ្រព្យបានធ្លាក់ចុះ ៩,៨ ភាគរយ ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២៥។
ដំណឹងល្អនោះគឺថា ការធ្លាក់ចុះតម្លៃអចលនទ្រព្យបានស្រកស្រាន្ត។ តម្លៃសម្រាប់ផ្ទះថ្មី និងផ្ទះដែលមានស្រាប់ បានធ្លាក់ចុះនៅក្នុងខែមករា និងកុម្ភៈ ប៉ុន្តែក្នុងល្បឿនយឺតជាងការធ្លាក់ចុះកាលពីឆ្នាំមុន៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


