ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ វៀតណាមស្ថិតក្នុងហានិភ័យពិតប្រាកដនៃពន្ធរបស់ ត្រាំ
ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន លោក Ted Osius បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហាណូយ ថា រដ្ឋបាលអាមេរិករបស់ប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងដាក់ពន្ធថ្មីលើទំនិញវៀតណាម ដើម្បីធ្វើឱ្យពាណិជ្ជកម្មមានតុល្យភាពឡើងវិញ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bloomberg កាលពីថ្ងៃអង្គារ។

លោក Osius បាននិយាយថា៖ «យើងគិតថា ហានិភ័យនៃពន្ធគឺពិតប្រាកដ។ វៀតណាមមានអតិរេកពាណិជ្ជកម្មខ្ពស់បំផុតមួយជាមួយសហរដ្ឋអាមេរិកនៅទូទាំងពិភពលោក»។
យោងតាមការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក វៀតណាមមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិករហូដល់ ១២៣,៥ ប៊ីលានដុល្លារ កាលពីឆ្នាំ ២០២៤។ គម្លាតពាណិជ្ជកម្មដ៏ធំសម្បើមបែបនេះ កំពុងទាក់ទាញការយកចិត្តទុកដាក់លើវៀតណាម ខណៈលោក ត្រាំ ផ្ដោតលើគោលនយោបាយតម្លើងពន្ធគយ ដើម្បីដោះស្រាយនូវអ្វីដែលលោកហៅថា «ពាណិជ្ជកម្មមិនយុត្តិធម៌»។
លោក Osius ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៧ បាននិយាយថា វៀតណាមអាចកាត់បន្ថយពន្ធ ដោយបន្ថែមការទិញផលិតផលរបស់អាមេរិក រួមទាំងឧស្ម័នធម្មជាតិពង្រាវ (LNG) ជាដើម។

មន្រ្តីជំនាញដដែលបាននិយាយថា៖ «យើងកំពុងជំរុញឱ្យរដ្ឋាភិបាលវៀតណាមទិញ LNG របស់សហរដ្ឋអាមេរិកអាមេរិក ទិញយន្តហោះអាមេរិក ទាំងយន្តហោះស៊ីវិល និងយន្តហោះយោធា ការទិញផលិតផលកសិកម្ម ដូចជាសណ្តែកសៀង និងផ្លែឈើ និងគ្រាប់ឈើមានតម្លៃបន្ថែមខ្ពស់ជាដើម»។
លោកបន្ថែមថា វៀតណាមត្រូវចាត់វិធានការខ្លាំងក្លាប្រឆាំងនឹងការដឹកជញ្ជូនផលិតផលដោយប្រើវៀតណាមជាផ្លូវឆ្លងកាត់ដើម្បីបញ្ចៀសការដាក់ពន្ធ ដូចជាផលិតផលពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិកជាដើម៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


