ព័ត៌មានជាតិ
កម្ពុជាគាំទ្រការបោះផ្សាយឧបករណ៍ហិរញ្ញវត្ថុបៃតងដើម្បីជួយផ្លាស់ប្តូរធុរកិច្ចឆ្ពោះទៅរកកាបូនទាប
លោក ស៊ូ សុជាតិ អគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (SERC) បានថ្លែងថា កម្ពុជាគាំទ្រចំពោះបណ្តាប្រទេសនានានៅក្នុងតំបន់ក្នុងការបោះជំហ៊ាននៃការបោះផ្សាយឧបករណ៍ហិរញ្ញវត្ថុបៃតងសំដៅចូលរួមចំណែកដល់ការផ្លាស់ប្តូរធុរកិច្ចឆ្ពោះទៅកាន់អធ្យាក្រឹតកាបូន។

ការលើកឡើងរបស់លោក ស៊ូ សុជាតិធ្វើលើងក្នុងឪកាសដែលលោកបានចូលរួមធ្វើជាវាគ្មិន កាលពីថ្ងៃសុក្រ ទី២៥ ខែមេសា ដែល SERC បានសហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ (ESCAP), ក្រសួងសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃប្រទេសម៉ុងហ្គោលី, សមាគមហិរញ្ញវត្ថុនិរន្តរភាពម៉ុងហ្គោលី និងទីភ្នាក់ងារជាតិនវានុវត្តន៍ នៃប្រទេសថៃ រៀបចំសិក្ខាសាលាថ្នាក់តំបន់ ស្ដីពី ”យុទ្ធសាស្ត្រសម្រាប់ការពង្រឹងគម្រោងបៃតងរយៈពេលវែងនៅក្នុងទីផ្សារដែលកំពុងងើបឡើង” និងកិច្ចប្រជុំតុមូលវិនិយោគិន ស្ដីពី “ការវិនិយោគក្នុងគម្រោងនិរន្តរភាពរយៈពេលវែងនៅក្នុងទីផ្សារដែលកំពុងងើបឡើង” នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមក្របខណ្ឌគម្រោងវិនិយោគអាកាសធាតុ របស់ ESCAP។
លោកបានមានប្រសាសន៍ថា៖ ហិរញ្ញវត្ថុនិរន្តរភាព គឺជាយុទ្ធសាស្ត្រអាទិភាពមួយ ក្នុងដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅរកកំណើនរយៈពេលវែង បរិយាបន្ន និងការទទួលខុសត្រូវចំពោះបរិស្ថាន។

លោកថា៖«ពួកយើងបាន និងកំពុងអភិវឌ្ឍក្របខណ្ឌបទប្បញ្ញត្តិដើម្បីគាំទ្រដល់ការបោះផ្សាយឧបករណ៍ហិរញ្ញវត្ថុបៃតង សង្គម ចីរភាព និងផ្សារភ្ជាប់ចីរភាព ក៍ដូចជាឧបករណ៍ហិរញ្ញវត្ថុអន្តរកាល ដែលជាឧបករណ៍សំខាន់ ក្នុងការជួយផ្លាស់ប្តូរធុរកិច្ចឆ្ពោះទៅរកកាបូនទាប។ ក្របខណ្ឌទាំងនេះ នឹងស្របតាមស្តង់ដាអន្តរជាតិ និងតំបន់ ដើម្បីបង្កើនភាពជឿជាក់ និងការទទួលស្គាល់ឆ្លងដែន។ ក្នុងនាមជានិយ័តករ ខ្ញុំជឿជាក់ថា ដើម្បីកសាងទំនុកចិត្តវិនិយោគិននៅក្នុងទីផ្សារដែលកំពុងងើបឡើង ចាំបាច់ណាស់ត្រូវចាប់ផ្តើមឡើងជាមួយតម្លាភាព មានភាពជាដៃគូដ៏រឹងមាំ និងការណ៍ដែលមានគម្រោងនិរន្តរភាពដែលបានត្រៀមខ្លួនរួចរាល់សម្រាប់ហិរញ្ញប្បទាននិរន្តរភាព»។

បើយោងតាម SERC សិក្ខាសាលាថ្នាក់តំបន់ និងកិច្ចប្រជុំតុមូលនេះ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័ន ភាគីពាក់ព័ន្ធ និងវិនិយោគិននៃប្រទេសកម្ពុជា ថៃ និងម៉ុងហ្គោលី។ សិក្ខាសាលាថ្នាក់តំបន់នេះ មានគោលបំណងពង្រឹងការអភិវឌ្ឍគម្រោងបៃតងរយៈពេលវែងនៅក្នុងទីផ្សារដែលកំពុងងើបឡើងដោយដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងការកៀរគរហិរញ្ញវត្ថុនិរន្តរភាព និងបៃតង ខណៈ-ពេលដែលរដ្ឋាភិបាលនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានផ្តោតយ៉ាងសំខាន់ក្នុងការបង្កើតគោលនយោបាយ និងក្របខណ្ឌសម្រាប់ហិរញ្ញវត្ថុនិរន្តរភាព និងរំហូរនៃការវិនិយោគដែលនៅមានភាពរាំងស្ទះដោយកង្វះខាតគម្រោងបៃតងដែលអាចវិនិយោគ និងអាចធានាបាន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


