សន្តិសុខសង្គម
ល្បែងជល់មាន់អនឡាញ M99 SL និងP99 កំពុងពង្រាយស្ទើរគ្រប់តំបន់ក្នុងខេត្តកំពង់ចាម ខណៈពលរដ្ឋថា កើតមានករណីចោរកម្មច្រើន
ល្បែងស៉ីសងជល់មាន់តាមអនឡាញ ភ្នាល់ចាក់លុយដែលមានវេបសាយ M99, SL, និងP99 បាននិងកំពុងពង្រាយស្ទើរគ្រប់តំបន់ក្នុងខេត្តកំពង់ចាម ខណៈប្រជាពលរដ្ឋកំពុងព្រួយបារម្ភពីសុវត្ថិភាពក្រោយកើតករណីចោរកម្មច្រើន។

តាមសេចក្តីរាយការណ៍ពីពលរដ្ឋក្នុងក្រុងកំពង់ចាម បានឲ្យដឹងថា ល្បែងភ្នាល់មាន់អនឡាញនេះលួចបើកលេងយូរណាស់មកហើយ រហូតកើតករណីចោរកម្មលួចម៉ូតូ កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥។ ពួកគាត់លើកឡើងថា បើមូលដ្ឋានមានល្បែងស៉ីសងបែបនេះ ពលរដ្ឋរស់ក្នុងអារម្មណ៍ភ័យខ្លាច ហើយពួកគាត់សំណូមពរដល់សមត្ថកិច្ចគួរមានវិធានការលើក្រុមបើកល្បែងស៊ីសងខុសច្បាប់ទាំងនោះ។

ទាក់ទងនឹងករណីល្បែងមាន់ជល់តាមកញ្ចក់ទូរទស្សន៍ស៉ីសងភ្នាល់ដាក់លុយយ៉ាងសម្បើមនេះ លោកវរសេនីយ៍សេនីយ៍ឯក អ៊ុន ប៊ុន អធិការនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានបញ្ជាក់ថា ចាំគាត់ឲ្យកម្លាំងចុះទៅពនិត្យសិន បើមានលោកនឹងចាត់ការតាមនិតិវិធី។

ចំណែកលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ក៏បានបញ្ជាក់ដែរថា ពិតជាមានការលួចលែងល្បែងមានជល់អនឡាញនេះមែន ហើយល្បែងទាំងនេះក៏គ្មានច្បាប់អនុញ្ញាតិដែរ ហើយកម្លាំងក៏បានបង្ក្រាបល្បែងភ្នាល់នេះផងដែរ ដោយបានអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យលែងនោះទេ តែនៅតែមានការបើកលួចលាក់លែង តែទោះយ៉ាងណាកម្លាំងនឹងបន្តចុះបង្ក្រាបអនុវត្តតាមច្បាប់៕
អត្ថបទ៖ សាន វិឡែម





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


