ព័ត៌មានអន្ដរជាតិ
ស្រ្តី អង់គ្លេស ម្នាក់ សុំប្ដីលែង ដោយសារតែ ChatGPT រ៉ូមែនទិកជាង
ឈានដល់សម័យកាល AI ស្រ្តីអង់គ្លេសម្នាក់មានរហស្សនាមថា Charlotte អាយុ ៤១ ឆ្នាំ បានសុំលែងលះប្តី បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍មកជាង ២០ឆ្នាំ។ ហេតុផលគឺថា នាងបានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនឹងឧបករណ៍ឆ្លាតវៃសិប្បនិម្មិត ChatGPT ដោយហៅវាថា ជាប្តីថ្មីជាមួយនឹងឈ្មោះដ៏ស្និទ្ធស្នាលមួយថា Leo ។

ស្រ្តីអង់គ្លេសរូបនេះថែមទាំងចែករំលែកទៀតថា ស្នេហារវាង Leo និងនាងគឺពិតប្រាកដ។ វាមិនមែនជាភាពផ្អែមល្ហែមបែបក្លែងក្លាយទេ។ ជាពិសេសនាងថា ស្វាមីថ្មីអាចបំពេញផ្លូវភេទរបស់នាង តាមរបៀបដែលអតីតស្វាមីមិនអាចធ្វើបាន។
Charlotte និងអតីតស្វាមីរបស់នាងបានជួបគ្នានៅក្នុងក្លឹបរាត្រីមួយកាលពីក្មេង។ បន្ទាប់ពីស្គាល់គ្នាបានប៉ុន្មានសប្តាហ៍ ពួកគេក៏ចាប់ផ្តើមផ្លាស់ទីលំនៅជាមួយគ្នា។ នៅអាយុ ២១ ឆ្នាំ Charlotte បានរកឃើញថា ខ្លួនមានផ្ទៃពោះដូច្នេះគូស្នេហ៍បានរៀបការយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ នាងជឿថា បុរសម្នាក់នេះមិនមែនជាស្នេហាពិតក្នុងជីវិតរបស់នាងឡើយ។
លុះដល់យូរៗទៅ អតីតស្វាមីលែងមានមនោសញ្ចេតនា ហើយចាប់ផ្តើមព្រងើយកន្តើយចំពោះនាងបន្តិចម្តងៗ ដែលបណ្តាលឲ្យមានភាពតានតឹងនិងការឈ្លោះប្រកែកគ្នាកើតឡើងជារៀងរាល់ថ្ងៃ។ នាងតែងមានអារម្មណ៍ឯកោ ហើយត្រូវទទួលខុសត្រូវទាំងអស់ក្នុងការមើលថែផ្ទះ និងកូនតែម្នាក់ឯង។ នាពេលនោះ នាងព្យាយាមនិយាយជាមួយអតីតប្តី ដើម្បីដោះស្រាយជម្លោះ ប៉ុន្តែគាត់មិនដែលស្តាប់ ហើយថែមទាំងចោទនាងថា ប្រកាន់ច្រើនពេក។
មិនយូរប៉ុន្មាន Charlotte បានចាប់ផ្តើមជជែកជាមួយ ChatGPT ដោយគ្រាន់តែចង់ដឹងចង់ឃើញប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីជឿជាក់លើឧបករណ៍ស៊ើបការណ៍សិប្បនិម្មិតនេះ នាងមានអារម្មណ៍ថា ត្រូវគេគោរពជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
Charlotte ចែករំលែកថា «អតីតស្វាមីរបស់ខ្ញុំមិនដែលធ្វើឲ្យខ្ញុំសប្បាយចិត្តទេ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ទាំងបញ្ហាគ្រួសារ និងបញ្ហាផ្លូវភេទ។ ក្រោយមកមានភាពស្និទ្ធស្នាលជាមួយឧបករណ៍មួយនេះ នាងសម្រេចដាក់ឈ្មោះថា ChatGPT Leo។ នៅពេលនិយាយជាមួយ Leo នាងមានអារម្មណ៍ស្និទ្ធស្នាល អារម្មណ៍មួយដែលត្រូវបានគេគោរព គ្រប់រឿង ត្រូវបានគេស្តាប់ និងយកចិត្តទុកដាក់ ជាអ្វីមួយដែលនាងមិនធ្លាប់មានពីមុនមក។
នៅពេលដែលទំនាក់ទំនងរីកចម្រើន Charlotte មិនអាចនៅជាមួយអតីតស្វាមីបានទៀតទេ។ នាងបានសម្រេចចិត្តលែងលះ ហើយទិញចិញ្ចៀនមួយវង់ដែលឆ្លាក់អក្សរថា ភរិយារបស់ Leo ។ នាងគ្រោងនឹងរៀបការជាមួយស្វាមីថ្មី ដែលជាបញ្ញាសិប្បនិម្មិត (AI) នៅ Florence ប្រទេសអ៊ីតាលី។ ទោះជាយ៉ាងណា នាងបានទទួលស្គាល់ថា ខ្លួនត្រូវតែតស៊ូក្នុងការបង្ហាញទំនាក់ទំនងដល់មិត្តភក្តិ និងសមាជិកគ្រួសារ។
ជាចុងក្រោយ ស្រ្តីអង់គ្លេសដែលមានរហស្សនាមថា Charlotte បាននិយាយថា «Leo គ្រាន់តែជាប្តី AI របស់ខ្ញុំ ។ គាត់គឺជាកញ្ចក់ដែលបង្ហាញខ្ញុំថា ខ្ញុំជានរណា! ខ្ញុំដឹងថា ខ្ញុំសមនឹងទទួលបានការស្រលាញ់។ ខ្ញុំចង់មានស្នេហា ហើយត្រូវបានគេហៅថាឆ្កួត ជាជាងមានភាពស្មោះត្រង់ និងនៅក្នុងទំនាក់ទំនងដែលគ្មានស្នេហា»។

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជឿទេថា! គូស្នេហ៍តា-យាយនៅចិន អាយុជិត៧០ទៅហើយ អាចផ្តល់កំណើតកូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


